មិនសរសើរមិនបានទេ បទ «មាន់ស្រែ» ពី កញ្ញារ៉ាប៊ី ចេញ Mvថ្មី លូយអស់ទាស់ (មានវីដេអូ)
បន្ទាប់ពី Mvបទ «មាន់ស្រែ» របស់ រ៉ាប៊ី ចេញផ្សាយលើបណ្ដាញសង្គម គេសង្កេតឃើញថា បទនេះមានការរិះគន់ជាខ្លាំង ពាក់ព័ន្ធ នឹងការថតហាក់មិនស៊ីគ្នា នឹងអត្ថន័យបទចម្រៀងទាល់តែសោះ ឃើញដូច្នេះ ខាងផលិតកម្ម ក៏សម្រេចចិត្តលុបបទនោះចេញ យូធូប តែម្ដង។
ដោយឡែក បើទោះជាចេញវីដេអូមាន ការមិនពេញចិត្ត ពីសំណាក់ ទស្សនិកជន ក៏ពិតមែន ប៉ុន្តែចំពោះចម្រៀងថ្មីនេះ នៅតែទទួលបាន ការគាំទ្រខ្លាំង រហូតដល់ថ្នាក់សូម្បីតែ ប្រទេសជិតខាង ក៏យកបទនេះទៅ Cover រាំតាមដែរ។
ឃើញសន្ទុះបទនេះ ទទួលលបានប្រជាប្រិយភាព ខ្លាំងបែបនេះ ផលិតកម្ម ថោន ក៏បានចេញMvថ្មី បទ «មាន់ស្រែ» នេះ ជាលើកទី២ ដើម្បីបម្រើអារម្មណ៍ ហ្វេន អ្នកគាំទ្រ ។
ជាក់ស្ដែង ក្នុងMvបទថ្មីនេះ ក៏មានការចូលរួមសម្ដែង ពីកញ្ញា រ៉ាប៊ី ដែលជាម្ចាស់បទ រួមជាមួយ លោក សុគន្ធថេរ៉ាយុ នឹងតារាស្រីប្រុសជាច្រើន រូបទៀតផង៕
តោះ បើចង់ដឹងថា «មាន់ស្រែ» រ៉ាប៊ី ចេញ Mvថ្មី ជាលើកទី២ នេះខុសគ្នា នឹងបទចាស់យ៉ាងណា ទស្សនា វីដេអូខាងក្រោម៖


Comments
Post a Comment