ដាក់លក់ហើយ ឡាន ប្រភេទ LSEV តម្លៃត្រឹម ៧៥០០ ដុល្លាប៉ុន្នោះ(មានវីដេអូ)
ការបោះពុម្ពឡានក្នុងចំនួនដ៏ច្រើននឹងត្រូវបានគេធ្វើបាន ដោយប្រើរយៈពេលយ៉ាងឆាប់បំផុត។
ឡានអគ្គិសនីមួយប្រភេទមានឈ្មោះថា LSEV ផលិតដោយការបោះពុម្ព នឹងមានតម្លៃត្រឹម ៧៥០០ដុល្លារប៉ុណ្ណោះ និងប្រើរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ ឡាននេះផលិតដោយ ក្រុមហ៊ុនបង្កើតថ្មី (Startup) XEV និង Polymaker ដែលជាក្រុមហ៊ុនផ្ដោតខាងផលិតផលបោះពុម្ព។ គួរបញ្ជាក់ថាគ្រប់ផ្នែកនៃឡាននឹងត្រូវបោះពុម្ពទាំងអស់ លើកលែងតែតួឡាន កៅអី និងកញ្ចក់ឡានតែប៉ុណ្ណោះ។
ឡានដែលមានកៅអី២នេះ អាចធ្វើដំណើរក្នុងល្បឿនត្រឹម ៧០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ ហើយពេលសាកថ្មពេញម្ដង វាអាចធ្វើដំណើរបានចំងាយ ១៥០ គីឡូម៉ែត្រ។ ឡាននេះនឹងត្រូវគេចាប់ផ្តើមដាក់លក់នៅទ្វីបអាស៊ី និងអឺរ៉ុបនៅឆ្នាំ ២០១៩ខាងមុខ៕












Comments
Post a Comment