លូយអស់ទាស់តែម្តង!!! Lexus ចេញឡានថ្មីពណ៌ Rose Gold ដំបូងក្នុងលោក ឈប់ប្រើកញ្ចក់មើលក្រោយដូចមុន(មានវីដេអូ)
យីហោឡានល្បី Lexus បានប្រកាសចេញគំរូរថយន្តថ្មីមួយឈ្មោះ Lexus LF-1 Limitless ពណ៌មាសក្រហម (Rose Gold) ប្លែកដំបូងគេក្នុងលោកហើយថែមទាំងលែងប្រើកញ្ចក់មើលក្រោយដូចឡានទូទៅបច្ចុុប្បន្នហើយ។
នៅត្រង់ចង្កូត Lexus LF-1 Limitless បំពាក់ដោយផ្ទាំងអេក្រង់រាងត្រីកោណ ហើយថែមទាំងអាចឲ្យអ្នកបើកបរបញ្ជាមុខងារជាច្រើនយ៉ាងងាយស្រួលដូចជា ប្រព័ន្ធដំណើរការលើទូរសព្ទ មីនុយ និងមុខងារជំនួយឲ្យបើកបរលើគន្លងផ្លូវ ឯមុខងារជាច្រើនផ្សេងទៀតជាលក្ខណៈ Touchscreen បំពាក់នៅខាងលើផ្នែកខាងស្តាំពីលើក្បាលអ្នកបើកបរ។ នៅខាងស្តាំក្បែរអ្នកបើកបរមានផ្ទុកមុខងារជាច្រើន សម្រាប់គ្រប់គ្រងការបើកបរ ដែលអាចចុចលក្ខណៈ Touchscreen បានងាយបំផុត។
ចំពោះកញ្ចក់មើលក្រោយដែលធម្មតាស្ថិតនៅខាងក្រៅឡានទាំងសងខាង ត្រូវផ្លាស់ប្តូរមកបំពាក់នៅខាងក្នុងឡានសងខាងចង្កូតអ្នកបើកបរ ជាលក្ខណៈកញ្ចក់អេឡិចត្រូនិក។ រូបរាងខាងមុខនិងខាងក្រៅស្រដៀងគ្នាទៅនឹងត្រកូល Lexus 400NX តែអ្វីដែលអស្ចារ្យសម្រាប់ Lexus LF-1 Limitless គឺការរចនាផ្នែកខាងក្នុងតែម្តង។
អ្នកដំណើរខាងក្រោយ នៅត្រង់កៅអីទាំងពីរអាចប្រើផ្ទាំង Touchscreen ម្នាក់មួយដោយសេរី ដែលវាមានមុខងារអាចឲ្យពួកគេបញ្ជាទៅលើភ្លើងឡានខាងក្នុង កែសម្រួលកៅអីអង្គុយនិងមួយចំនួនផ្សេងទៀត ដោយមិនបាច់ពឹងអ្នកបើកបរ។
យ៉ាងណាមិញ Lexus មិនបានបញ្ជាក់ពីតម្លៃក៏ដូចកាលបរិច្ឆេទផលិតចេញលក់លើទីផ្សារនៅពេលណាឡើយ ដោយរង់ចាំមើលពីសន្ទស្សន៍នៃការចាប់អារម្មណ៍ពីអតិថិជនជាមុនសិន៕
វីដេអូ
Comments
Post a Comment