បងៗដែលចូលចិត្តចូល KTV ប្រយ័ត្ន!!!! ផឹកស្រា ស្តាប់ភ្លេង លេងភ្លៅ ស្ទាប់ខ្លួន បែជាអត់ឲ្យលុយធើប ចុងក្រោយបានត្រឹមបែកភ្នែកម្ខាង




ខេត្តកណ្តាល ៖ បុរសមួយក្រុមបាននាំគ្នាចូលទៅផឹកស៊ីច្រៀងលេងនៅក្នុងហាងខារ៉ាអូខេមួយកន្លែង ដោយបានហៅនារីមកអង្គុយកំដរ ស្តាប់ភ្លេងលេងភ្លៅយ៉ាងសប្បាយក្អាកក្អាយ លុះផឹកស៊ីចប់ឱ្យលុយធីបទៅនារីកំដររួច ក៏ហៅមេការឱ្យគិតលុយ ស្រាប់តែក្នុងវិក័យបត្រគិតទាំងថ្លៃ ធីបនារីអង្គុយកំដរម្តងទៀត ទើបធ្វើឱ្យកើតមានទំនាស់ពាក្យសម្តី និងត្រូវភាគីខាងមេការព្រួតវាយជនរងគ្រោះជាភ្ញៀវបណ្តាលឱ្យបែកភ្នែក។

ហេតុការណ៍ហិង្សាក្នុងខារ៉ាអូខេខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចហាង ខារ៉ាអូខេយីហោ KTV 168 ស្ថិតក្នុងភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ។

បុរសរងគ្រោះដែលត្រូវមេការខារ៉ាអូខេវ៉ៃបែកភ្នែក មានឈ្មោះឃីម ផល្លី អាយុ៣៧ឆ្នាំ មានលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ (រងរបួសចំភ្នែកខាងស្តាំ ខ្នង និងកញ្ចឹងក)។
ចំណែកជនសង្ស័យ មានឈ្មោះភេន ស្រុី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាមេការខារ៉ាអូខេ KTV 168 មានលំនៅភូមិឃុំកើតហេតុខាងលើ រួមជាមួយបក្ខពួកមួយចំនួនទៀត មិនស្គាល់ឈ្មោះ។
តាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ប្រាបថា់ នៅមុនពេលកើតហេតុ គាត់រួមនឹងមិត្តភក្តិបាននាំគ្នាទៅចូលច្រៀងក្នុងហាងខារ៉ាអូខេ នៅហាង KTV 168 ខាងលើ ដោយបានហៅនារីមកអង្គុយកំដរម្នាក់មួយៗ។ លុះពេលច្រៀងចប់ ពួកគាត់បានឱ្យលុយធីបទៅនារីដែលមកអង្គុយកំដរម្នាក់១០ដុល្លាររួចរាល់ទៅហើយ ទើបហៅឱ្យមេការគិតលុយ ស្រាប់តែពេលយកវិក័យបត្រមក ឃើញមានបូកបញ្ចូលលុយធីបនារីអង្គុយកំដរថែមពីលើមួយជាន់ទៀត ទើបគាត់នឹកឆ្ងល់ក៏ហៅមេការមកសួរ និងប្រាប់ថា លុយធីបពួកគាត់បានឱ្យទៅនារីៗទាំងនោះអស់ហើយ ប៉ុន្តែខាងមេការនៅតែទាមទារគិតលុយទៀត ទើបគាត់មិនព្រម ក៏ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តី និងត្រូវក្រុមជនដៃដល់ជាមេការ ព្រួតគ្នាវាយមកលើគាត់ បណ្តាលឱ្យរងបួសយ៉ាងដំណំតែម្តង។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ដើម្បីជួយអន្តាគមន៍ ចាប់ខ្លួនក្រុមជនបង្ក នាំយកមកចាត់ការតាមច្បាប់។
តាមការអះអាងពីប្រជាពលរដ្ឋដែលរស់នៅក្បែរខាងទីតាំងខារ៉ាអូខេខាងលើ បានឱ្យដឹងថា ហាងខារ៉ាអូខេខាងលើនេះ មិនមានច្បាប់អនុញ្ញាតនោះទេ និងតែងបង្ករការរំខានដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរាល់យប់ ពិសេសថែមទាំងមាននារីចាំបម្រើសេវាផ្លូវភេទទៀតផង ហេតុនេះសុំឱ្យអាជ្ញាធរមូលដ្ឋាន ជួយពិនិត្យមើលករណីនេះផង៕





Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…