គង់ ចាន់ស្រីមុំ រៀនបីកូនឲ្យហើយព្រោះថាជិតដល់វេនខ្លួនឯងហើយ ពេលទៅមើលកូនលោក ជា វណ្ណារិទ្ធ


តារាសម្ដែងស្រីដ៏ស្រស់ស្អាត​អ្នកនាង គង់ ចាន់ស្រីមុំ កំពុងតែរំភើបយ៉ាងខ្លាំង ខណៈកំពុងត្រៀមខ្លួនក្លាយជាម្ដាយដ៏ល្អមួយរូបនាពេលខាងមុខនេះ ក្រោយពរពោះអស់ជាច្រើនខែ។ ជាមួយគ្នានេះ ស្ថិតក្នុងពេលកំពុងមានពរពោះកូនដំបូង នៅថ្ងៃនេះអ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមី បានដឹកដៃគ្នាទៅសួរសុខទុក្ខភរិយាលោក ជា វណ្ណារិទ្ធ ក្រោយពីបានទទួលសមាជិកថ្មីឈ្មោះ អូនហ្វែរ។

អ្នកនាង គង់ ចាន់ស្រីមុំ សម្តែងក្តីរំភើប និងបង្ហាញក្តីស្រលាញ់ដល់កូនប្រុសលោក ជា វណ្ណារិទ្ធ ព្រមទាំងបានពរថ្នាក់ថ្នម។ ខណៈដែលខ្លួននឹងទទួលសមាជិកថ្មីនោះ គង់ ចាន់ស្រីមុំ បានសរសេរនៅលើហ្វេសប៊ុកផេករបស់ខ្លួនថា៖”រៀនពរអូន fair អោយហើយ តិចទៀតដល់វេនខ្លួនឯងហើយ។  មុខគេអាក្រក់ណាស់លោកអើយ គួរអោយខ្នាញ់ មីងមុំជូនពរអោយអូនសុខភាពល្អ និងជាកូនឆ្លាតគួរអោយស្រលាញ់សំរាប់ប៉ាម៉ាក់ហ្នឹងណា។ សំខាន់ម៉ាក់ bella រកប៉ាវឯងញាំុបាយនៅពេទ្យទៀតណា”៕









Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…