ដំណឹងល្អ! នារីខ្មែរចង់មានមុខរបរផ្ទាល់ខ្លួន ចំណាយដើមទុនចាប់ពី ២០០$ ប៉ុណ្ណោះ អាចរកស៊ីចិញ្ចឹមមួយគ្រួសារ
យុវនារីខ្មែរជាច្រើន ចង់បង្កើតមុខរបរដោយខ្លួនឯង ព្រោះមិនចង់ពឹងតែលើប្រាក់ខែស្វាមី ប៉ុន្តែពេលចាប់ផ្ដើមគិតក៏ទាល់គំនិតមិនដឹងថារកស៊ីអ្វី។ ដោយសារមើលឃើញស្ថានភាពបែបនេះ ទើបអ្នកស្រី ទ្រី ដាណា ដែលធ្លាប់ជាអ្នកក្រខ្សត់កំព្រាឪពុក-ម្ដាយ យល់ពីស្ថានភាពលំបាករបស់នារីខ្មែរ និងមានបំណងចង់ជួយឲ្យមានមុខរបរងាយៗ ពោលគឺលក់គ្រឿងសម្អាង និងគ្រឿងថែរក្សាសម្រស់ ដោយចំណាយដើមទុនចាប់ពី ២០០$ ប៉ុណ្ណោះ ហើយអ្នកស្រីនឹងជួយប្រឹក្សាយោបល់ ព្រមទាំងផ្សព្វផ្សាយជូនរហូតដល់មានម៉ូយ។
បើនិយាយពីស្ថានភាពជីវិតដំបូង អ្នកស្រី ដាណា ស្គាល់គ្រប់រសជាតិ គឺចាប់ផ្ដើមចេញពីបាតដៃទទេ តស៊ូលក់ដូរតាមចិញ្ចើមផ្លូវ មុខរោងចក្រកាត់ដេរ រកកម្រៃគ្រាន់ចិញ្ចឹមក្រពះ។ ប៉ុន្តែដោយសារចង់រើបម្រាស់ផ្លាស់ប្ដូរជីវិតពីអ្នកក្រ អ្នកស្រីបានបង្កើតមុខរបរលក់គ្រឿងសម្អាង ដោយយកលុយសន្សំពីរបរតាមចិញ្ចើមផ្លូវនោះ មកបង្វិលធ្វើដើមទុន។
ការព្យាយាមរបស់អ្នកស្រី និងទឹកចិត្តតស៊ូរបស់អ្នកស្រី ដាណា បានធ្វើមុខរបរឈានឡើងបន្តបន្ទាប់ រហូតពង្រីកបន្ថែម នាំចូលគ្រឿងសម្អាងជាច្រើនមុខ និងជួយនារីផ្សេងទៀត ឲ្យមានមុខរបរផ្ទាល់ខ្លួនជាច្រើននាក់។ លើសពីនេះទៅទៀត ល្បីថាអ្នកស្រីគ្រោងនឹងបើកសម្ពោធក្រុមហ៊ុនឆាប់ៗខាងមុខនេះទៀតផង ដើម្បីជួយបង្កើតមុខរបរកាន់តែច្រើនដល់នារីខ្មែរ។
តាមពិតទៅ គោលបំណងធំរបស់អ្នកជំនួញស្រីវ័យក្មេងរូបនេះ គឺចង់ឲ្យនារីខ្មែរក្លាយជាអ្នកលក់ដ៏ខ្លាំងពូកែ មានអាជីវកម្មផ្ទាល់ខ្លួន អាចរកចំណូលបានងាយៗ។ ដោយសារកើតក្នុងត្រកូលគ្រួសារអ្នកក្រ ថែមទាំងបាត់បង់ឪពុក-ម្ដាយ ទាំងនៅវ័យក្មេង អ្នកស្រី ដាណា យល់ពីទុក្ខលំបាកនេះ ហើយក៏ចង់ជួយឲ្យចេះរកស៊ី ដោយអ្នកស្រីជាអ្នកប្រឹក្សាដោយផ្ទាល់តែម្ដង។
សព្វថ្ងៃ អ្នកស្រី ទ្រី ដាណា បាននាំចូលផលិតផលថែមរក្សាសម្រស់ និងគ្រឿងសម្អាងជាច្រើន ដែលសុទ្ធតែមានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ផលិតទាំងនោះ សុទ្ធតែមានគុណភាព និងបង្ហាញលទ្ធផលក្នុងរយៈពេលដ៏ខ្លីជូនអ្នកប្រើប្រាស់។ ដូចនេះហើយ ទើបអ្នកយកទៅចែកចាយបន្ត ងាយស្រួលលក់ និងឆាប់មានចំណូលដោយខ្លួនឯង។
នារីខ្មែរដែលមានបំណងចង់ចាប់ជំនួញងាយៗមួយនេះ គ្រាន់តែមានទីតាំងណាមួយផ្ទាល់ខ្លួន រួចចំណាយដើមទុនបន្តិចបន្តួចប៉ុណ្ណោះ នឹងអាចជ្រើសរើសផលិតជាច្រើនប្រភេទយកទៅលក់ ដោយមានបង្រៀនពីវិធីលក់ និងជួយផ្សព្វផ្សាយជូនទៀត។ មុនពេលចាប់ផ្ដើមជំនួញ នារីទាំងអស់អាចសាកល្បងជាមួយផលិតផលដោយផ្ទាល់ជាមុនសិនក៏បាន ដើម្បីឃើញពីគុណភាពពិតៗ។
បច្ចុប្បន្ននេះ អ្នកស្រី ដាណា ក៏បាននាំចូលផលិតដ៏មានគុណភាព NNP ផងដែរ ហើយកំពុងជ្រើសរើសតំណាងចែកចាយ គ្រប់ខេត្តក្រុង។ ផលិតផលនេះ ត្រូវការដើមទុនតែ ១០០០ដុល្លារប៉ុណ្ណោះ នឹងក្លាយជាតំណាងចែកចាយភ្លាម។ ប្រសិនបើខ្លាចលក់មិនចេញ អាចបង្វិលមកឲ្យអ្នកស្រី ដាណា វិញ ក្រោយចប់កុងត្រាមួយឆ្នាំ។ អ្វីដែលរឹតតែពិសេសទៅទៀតនោះ គឺសម្រាប់ផលិតផល NNP អ្នកខ្វះដើមទុន អ្នកស្រី ដាណា អាចផ្ដល់ជាកម្ចីទៀតផង៕
ប្រសិនបើមិត្តៗនារីចាប់អារម្មណ៍ អាចទាក់ទងសួរព័ត៌មានបន្ថែមតាមរយៈលេខ៖ 016591118, 077999330






Comments
Post a Comment