ព្រោះតែទប់លែងជាប់ពេលថតម្តងៗ តួស្រីកូនជ្រូកជប៉ុន បានសម្រេចចិត្តប្តូរអាជីពជាតារាចម្រៀងវិញ(មានវីដេអូ)
កាលពីម្សិលមិញនេះ តួស្រីក្នុងរឿងកូនជ្រូកជប៉ុន នាង Yua Mikami នាង Miko និង នាង Sakura បានលេចមុខជាតារាចម្រៀងKpop និងចេញMV ផ្ទាល់ខ្លួនជាផ្លូវការហើយ។
យ៉ាងណាមិញ ពួកគេ បានដាក់ឈ្មោះឲ្យក្រុមរបស់ខ្លួន សម្រាប់ការលេចមុខជាផ្លូវការថា «Honey Popcorn» ហើយបទចម្រៀងដំបូងរបស់ពួកគេមានចំណងជើងថា «Bibidi Babidi Boo» ។
ក្នុងនោះដែរ MVចម្រៀង ដែលទើបតែចេញមួយបទនេះ បែរជាទទួលបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រថា តារាចម្រៀងទាំង៣រូបនេះ កំពុងតែមកបំផ្លាញវិស័យKpopហើយ។ ម៉្យាងវិញទៀត បទនេះក៏ទទួលបានការ Dislike យ៉ាងច្រើនរាប់ពាន់ នៅលើបណ្តាញសង្គមយូធូបថែមទៀតផង។
ទោះជាយ៉ាងណាក្តី ក្រុម Honey Popcorn ក៏នៅតែទទួលបានពាក្យសរសើរពីអ្នកគាំទ្រមួយចំនួន ថាពួកគេពិតជាធ្វើបានល្អសម្រាប់ការលេចមុខជាលើកដំបូង ក្នុងវិស័យKpopនេះ៕




Comments
Post a Comment