មិននឹកស្មានថា លី វ៉ាហេទ និងសោម៉ាវត្តីហ៊ានធ្វើរឿងបែបនេះសោះ
កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីកូនមួយអ្នកនាង សុខ សោម៉ាវត្តី បានចោលការងារនៅក្នុងស្រុកខ្មែរ ដោយបានធ្វើដំណើរទៅកាន់សឹង្ហបុរីឯណោះ។
ហើយហេតុផលដ៏សំខាន់ខ្លាំង ដែលបានធ្វើឱ្យតារាសម្តែងស្រីសម្បូរប្រជាប្រិយភាពរូបនេះ ឡើងទៅប្រទេសសឹង្ហបុរី គឺដើម្បីទៅចូលរួមលើកទឹកចិត្ត ឱ្យកីឡាបាត់ទាត់រូបសង្ហាលោក លី វ៉ាហេទ ដែលជាមនុស្សជាទីស្រលាញ់របស់នាង។
ដោយនៅក្នុងនោះដែរលោក លី វ៉ាហេទ គឺជាកីឡាករនៅក្នុងក្លឹបបាល់ទាត់ បឹងកេត ដែលនឹងត្រូវប្រកួតគ្នាជាមួយនឹងក្រុម Home United របស់សិង្ហបុរី ក្នុងការដណ្តើមពាន AFC Cup ផងដែរ។
មិនធម្មតាឯណា ទោះបីជាត្រូវធ្វើដំណើរឆ្ងាយដល់ថ្នាក់ណា ក៏អ្នកនាង សុខ សោម៉ាវត្តី សុខចិត្តចំណាយពេលវេលា និងប្រាក់កាស ដើម្បីទៅផ្តល់ជាកម្លាំងចិត្តដល់ម្ចាស់ចិត្តមិនឱ្យខកខានដែរ។
ទន្ទឹមនឹងនេះ ពេលវិលមកពីប្រទេសសឹង្ហបុរីវិញ អ្នកទាំងពីរក៏បានជិះនៅលើយន្តហោះជាមួយគ្នាទៀតផង ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ឱ្យដឹងថា ពេលនាងឈឺចង្កេះ លោក លី វ៉ាហេទ ក៏បានឱ្យអ្នកនាងគេងនៅលើភ្លៅរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង៕
ព្រួយបារម្ភ និងថែរក្សាគ្នាយ៉ាងជិតស្និទ្ធបែបនេះ តើឱ្យអ្នកគាំទ្រយល់ថា ទំនាក់ទំនងរបស់អ្នកទាំងពីរសព្វថ្ងៃនេះ មិនលើសពីទំនាក់ទំនងមិត្តភាពយ៉ាងម៉េចកើត?









Comments
Post a Comment