ហួសចិត្ត!! បុរសដាច់ដាបម្នាក់ រំលោភមេគោរហូតមានផ្ទៃពោះ..(មានរូបភាព)


បរទេស៖  បុរស​ម្នាក់​នៅ​ប្រទេស​ហ្វីលីពីន ​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ពី​រំលោភ​សត្វ​ជាច្រើន​ក្បាល​ដូច​ជា គោ សេះ និង​ក្របី​ជា​ដើម។ ពេល​នេះ ម្ចាស់​គោ​រង​គ្រោះ​មួយ​ក្បាល​ក្នុង​ចំណោម​នោះ ​បាន​ចេញ​មុខ​មក​អះអាង​ថា គោ​របស់​ខ្លួន​ពពោះ​ហើយ។




ជន​ល្មើស​ឈ្មោះ Andy Loyola ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បន្ទាប់​ពី​ប្រព្រឹត្ត​បទ​ល្មើស​លើក​ចុង​ក្រោយ រំលោភ​មេ​គោ​មួយ​ក្បាល នៅ​ក្រុង Silang ជិត​រដ្ឋធានី​ម៉ានីល។ បន្ទាប់​មក កសិករ​ដែល​ជា​ម្ចាស់​គោ​ឈ្មោះ Rustico Sarno បាន​អះអាង​ថា​គោ​របស់​ខ្លួន​មាន​ផ្ទៃ​ពោះ ទាំង​មិន​ធ្លាប់​ជាប់​ពាក់​ព័ន្ធ​ជាមួយ​គោ​ឈ្មោល​ផ្សេង​ផង​នោះ។ មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា មេ​គោ​នេះ​អាច​នឹង​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព ដើម្បី​បញ្ជាក់​ការ​ពិត។ ​

ជន​ល្មើស​វ័យ ៤៦​ឆ្នាំ ដែល​គេ​ជឿ​ថា​បាន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ញៀន ត្រូវ​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ស្ថានីយ​ប៉ូលិស​ក្រុង Silang ខេត្ត Cavite ភាគ​ខាង​ត្បូង​រដ្ឋធានី​ម៉ានីល។ មន្ត្រី​ប៉ូលិស ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្ភារៈ​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​ជា​ច្រើន ត្រូវ​រឹប​អូស​ពី​ជន​សង្ស័យ ពេល​ចាប់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន។
មិន​មែន​តែ​មេ​គោ​មួយ​ក្បាល​នេះ​ទេ​ដែល​រង​គ្រោះ កសិករ​ផ្សេង​ទៀត​ក៏​បាន​ចោទ​ប្រកាន់ Loyola ថា​បាន​រំលោភ​សត្វ​ផ្សេង​ៗ​ទៀត​របស់​ខ្លួន ដូច​ជា សេះ និង​ក្របី​ជា​ដើម។ ជន​ល្មើស​រូប​នេះ នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ការ​ចោទ​ប្រកាន់ រឿង​ប្រព្រឹត្ត​អំពើ​ហិង្សា​ទៅ​លើ​សត្វ។ យ៉ាង​ណា​មិញ គេ​នៅ​មិន​ទាន់​ដឹង​ថា ជន​ល្មើស​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​តុលាការ​នៅ​ពេល​ណា​នោះ​ទេ៕







Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…