ទឹកចិត្តឪពុក! យុត្ថារ៉ា ឆានី ព្រួយចិត្តអាណិតកូន ការពារប៉ុណ្ណឹងហើយនៅតែឈឺចូលពេទ្យគន្ធបុប្ផាទៀត
អតីតតារាសម្តែងល្បីឈ្មោះកំឡុងទស្សវត្ស ៨០-៩០ លោក យុត្ថារ៉ា ឆានី បានបង្ហាញពីការព្រួយបារម្ភចំពោះកូនស្រីទី២របស់ខ្លួន ដែលបានឈឺរហូតដល់ចូលមន្ទីរពេទ្យគន្ធបុប្ផា។ ដោយកាលពីម្សិលមិញនេះលោកបានបង្ហោះរូបភាពកូនស្រី ដែលបានត្រូវមូសខាំរហូតដល់មានជម្ងឺគ្រុនឈាម។ អ្វីដែលគួរឲ្យកត់សម្គាល់នោះលោកបានបញ្ជាក់ថា សូម្បីតែការពារដាក់សំណាញ់ជុំវិញទ្វារផ្ទះហើយ ប៉ុន្តែកូនស្រីរបស់លោកនៅតែឈឺបែបនេះ។
ដោយ យុត្ថារ៉ា ឆានី បានសរសេរសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “កុំចាំក្របីស៊ីស្រូវហើយសឹមស្រាស់របងនោះ។ ចំណែកខ្ញុំបានដាក់សំណាញ់ការពារមូសហើយបែរជាត្រូវមូសខាំកូនស្រីទីពីរខ្ញុំរហូតដល់គ្រុនឈាម ឥឡូវចូល គន្ធបុប្ផាហើយ”។ ក្រោយពីបានបង្ហោះសារបែបនេះមានមហាជនជាច្រើនសម្តែងការព្រួយបារម្ភ និងជូនពរឲ្យកូនស្រីលោកឆាប់ជាសះស្បើយផងដែរ៕









Comments
Post a Comment