តារាកំប្លែងអ្នកនាង ទេព បូផល ក្រោយពីបាតមុខពីសិល្បៈអស់ច្រើនឆ្នាំទៅរស់នៅក្រៅប្រទេសជាមួយស្វាមីពេលនេះអ្នកនាងមានទម្ងនជិតគ្រប់ខែបាត់ទៅហើយ...!!
បារាំង៖អតីតតារាកំប្លែងខ្មែរអ្នកនាង ទេព បូផល ក្រោយពីរៀបការកសាងគ្រួសារអ្នកនាងបានសម្រេចចិត្តទៅរស់នៅប្រទេសបារាំងជាមួយនិងស្វាមីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។បើទៅបីជាអ្នកនាង
មិនបានបង្ហាញមុខ និងសម្ដែងឲ្យទស្សនិកជន បានទស្សនា តទៅទៀតក៏ដោយ ប៉ុន្តែចំពោះជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញ តែងតែទទួលបានការចាប់អារម្មណ៍ ពីមហាជននិងអ្នកគាំទ្រ
ជានិច្ច។ជាក់ស្ដែងក្រោយពីបានរៀបការបង្កើតគ្រួសារទៅរស់នៅក្រៅប្រទេសជាមួយស្វាមីអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះស្រាប់តែលេចឃើញរូបភាពនៅក្នុងបណ្តាទំនាក់ទំនងសង្គមហ្វេសប៊ុកមួយបង្ហោះរូបអ្នកនាង ទេព បូផល ដែលកំពុងទម្ងន់
ជិតគ្រប់ខែ ហើយថែមទាំងបញ្ជាក់ថា កូនក្នុងផ្ទៃអ្នកនាង ជាកូនស្រី ទៀតផង ។
អ្នកនាង ទេព បូផល
ចំពោះដំណឹងនេះ
បានធ្វើឲ្យមហាជន អ្នកគាំទ្រ សម្ដែងក្ដីរំភើបចិត្ត ជំនួស អតីតតារាកំប្លែង រូបនេះជាខ្លាំង ព្រោះថា
មិនយូរទៀតទេ អ្នកនាង ក៏ដូចជាស្វាមី នឹងទទួលបានសមាជិកថ្មី មកបន្ថែមភាពកក់ក្ដៅ
ក្នុងគ្រួសារហើយ៕






Comments
Post a Comment