ប្រកាសអាសន្នសម្រាប់អ្នកដែលមានសក់ស្កូវមុនអាយុ គួរតែយល់ដឹងនិឹងស៊ែចែកគ្នាដឹងផង




អ្នកណាៗ ក៏មានសក់ប្រែជាស្កូវបានដែរ ជាពិសេស នៅពេលដែលចាស់ទៅ។ ប៉ុន្តែក្នុងករណី ដែលអ្នកមានបញ្ហាសក់ស្កូវច្រើនទាំងអាយុមិនទាន់ ៣០ ផងនោះ វាអាចជាសញ្ញាណគ្រោះថ្នាក់ទៅវិញ។
ចង់ដឹងថា សក់ស្កូវមុនអាយុ បណ្តាលមកពីបញ្ហាសុខភាពអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖ 
១. ជំងឺបេះដូង
សម្រាប់បុរសៗ ប្រសិនបើមានបញ្ហាសក់ស្កូវច្រើន អ្នកគួរតែទៅពិគ្រោះជាមួយ គ្រូពេទ្យឯកទេស ជំងឺបេះដូងឲ្យបានឆាប់។ អ្នកវិទ្យាសាស្រ្តបានលើកឡើងថា វាអាចបណ្តាលមកពីសម្ពាធឈាមទាប នៅត្រង់បេះដូង។ នៅដំណាក់កាលដំបូង ជំងឺនេះគ្មានបញ្ចេញរោគសញ្ញាអ្វីទាំងអស់ ហេតុនេះសូមអ្នកយកចិត្តទុកដាក់ពិនិត្យលើពណ៌សក់របស់អ្នក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។
២. ការកើនឡើងនូវសារធាតុ Peroxide
ជាធម្មតា ឫសសក់ ផលិតនូវសារធាតុ hydrogen peroxide មួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែ ក្នុងករណីការផលិតរបស់វាកើនឡើងច្រើនពេក វាអាចធ្វើឲ្យសក់របស់អ្នកប្រែពណ៌បាន។ អ្នកអាចទៅពិគ្រោះជាមួយនឹងគ្រូពេទ្យបន្ថែម ដើម្បីអាចទទួលបានថ្នាំព្យាបាលបានត្រឹមត្រូវផងដែរ។
៣. កង្វះវីតាមីន D3 និងវីតាមីន B12
អ្នកវិទ្យាសាស្រ្ត បានរកឃើញថា រាងកាយដែលខ្វះជាតិ វីតាមីន B12 រួមទាំងវីតាមីន D3 អាចបណ្តាលឲ្យបាត់បង់ ជាតិមេឡានីនបាន (ដែលជាសារធាតុ ផ្តល់ពណ៌ដល់ស្បែក និងសក់)។ ហេតុនេះ អ្វីដែលអ្នកអាចធ្វើបានដើម្បីបញ្ឈប់បញ្ហាសក់ស្កូវមុនអាយុ គឺទទួលទានអាហារឲ្យមានតុល្យភាព។
៤. ការជក់បារី
អ្នកដែលជក់បារី អាចបណ្តាលឲ្យសក់ប្រែជាស្កូវបានយ៉ាងងាយ និងដុះយ៉ាងរហ័ស ជាជាងអ្នកមិនជក់បារី។ ជាពិសេស ទម្លាប់មិនល្អ សម្រាប់សុខភាពមួយនេះ អាចបណ្តាលឲ្យអ្នកមានបញ្ហាជ្រុះសក់ថែមទៀតផង។
*** ជាក់ស្តែង បញ្ហាសក់ស្កូវមុនអាយុ មិនមែនបណ្តាលមកពី សុខភាពមិនល្អ ទាំងអស់នោះទេ ពេលខ្លះ វាក៏បណ្តាលមកពីកត្តាហ្សែនដែរ។
ឧទាហរណ៍ដូចជា អ្នកមានឪពុកម្តាយ ជួបប្រទះបញ្ហាសក់ស្កូវមុនអាយុដូចជាអ្នកដែរ។ ជាងនេះទៅទៀត អ្នកវិទ្យាសាស្រ្ត ក៏បានរកឃើញថា កត្តាហ្សែនពិតជា អាចបណ្តាលឲ្យមានបញ្ហាសក់ស្កូវមុនអាយុ និងជាតំណពូជផងដែរ៕ 




Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…