ហួសហេតុពេកហើយ!!! ពេលនេះដឹងមូលហេតុដែលនាំឲ្យឃាតករសម្លាប់នារីរងគ្រោះញាត់ធុងទឹកកកហើយ !
ភ្នំពេញ៖ ជនសង្ស័យដែលជាឃាតករសម្លាប់ស្ដ្រីម្នាក់ ដោយកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនោះ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើបណ្តាលមកពីរូបគេត្រូវការលុយ”ព្រោះជនសង្ស័យលេងល្បែងចាញ់និងជំពាក់លុយគេច្រើនណាស់។ ហើយរូបគេ(ជនសង្ស័យ)ជាមនុស្សស្គាល់គ្នារយៈពេល២ទៅ៣ឆ្នាំហើយ។
ជនសង្ស័យបន្ដប្រាប់ថា នៅថ្ងៃកើតហេតុស្ត្រីរងគ្រោះបានមកជួសជុលទូរស័ព្ទនៅកន្លែងជនសង្ស័យ ដោយឃើញជនរងគ្រោះមានគ្រឿងអលង្ការនៅជាប់ខ្លួនច្រើនជនល្មើសបានរៀបចំគម្រោងសម្លាប់តែម្តង។
ជនសង្ស័យបានបញ្ជាក់ថា ខ្លួនចាញ់ល្បែងនិងបានយកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាកហុងដា DREAM ឆ្នាំ២០១៨ យកទៅបញ្ចាំក្រោយពេលសម្លាប់នារីរងគ្រោះខាងលើជនសង្ស័យបានយកម៉ូតូជនរងគ្រោះម៉ាកZoomer X មួយគ្រឿងទៅលក់និងយកលុយទៅលោះម៉ូតូរបស់ខ្លួនមកវិញ។
ពាក់ព័ន្ធករណីឃាតកម្មដ៏សាហាវឃោរឃៅនេះដែរ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន សុខផេង ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕





















Comments
Post a Comment