ដោយសារតែឈឺចាប់ខ្លាំងពេក ឌីជេរូបស្រស់ ដែលទ្រាំរងហិង្សាយ៉ាងព្រៃផ្សៃ បានទម្លាយប្រាប់គេឯងព្រោះថាទ្រាំលែងបានទៀតហើយ
ថ្មីៗនេះមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយ ឌីជេឈ្មោះ Leng Yein ដែលមានឈ្មោះល្បីនៅប្រទេសម៉ាឡេសុី បានបង្ហាញនៃការឈឺចាប់ ព្រោះតែមិត្តប្រុសបានប្រើហិង្សាអស់រយៈពេល ២ឆ្នាំ រួមទាំងគំរាមសម្លាប់នាង ព្រមប្អូនស្រីប្រសិនបើជានាងទម្លាយរឿងនេះទៅខាងក្រៅ។ ក្នុងកំឡុងពេល ២ឆ្នាំ រូបនាងចេះតែទ្រាំ និងលើកលែងចំពោះមិត្តប្រុសនាង ក៏ព្រោះតែគិតថាខាងប្រុសនៅក្មេង និងសង្ឃឹមថាសង្សាររបស់ខ្លួននឹងកែខ្លួន។ ម្យ៉ាងនាងក៏មិនហ៊ានប្រាប់រឿងនេះទៅអ្នកណាឡើយក៏ព្រោះតែមិត្តប្រុសរបស់នាងជាមេធាវី និងមានខ្សែជាមួយនឹងប៉ូលិស។
ឌីជេរូបនេះនិយាយថារូបនាង និងសង្សារ បានឈ្លោះប្រកែកគ្នា នៅមុនពេលនាងធ្វើការវះកាត់សុដន់។ ដោយវះកាត់រួចរាល់បានប៉ុន្មានថ្ងៃ នាងក៏បានធ្វើការសុំចែកផ្លូវក៏ព្រោះតែទ្រាំនឹងភាពឃោរឃៅរបស់មិត្តប្រុសនាងលែងបាន។ ស្រាប់តែមិត្តប្រុសចិត្តព្រៃផ្សៃនោះបានយកកាំបិត មកគំរាម រួមទាំងបានធ្វើការវាយធ្វើបាប រហូតដល់រូបនាងរងរបួសធ្ងន់រហូតដល់ចូលមន្ទីរពេទ្យសន្លប់បាត់បង់ស្មារតី។ ជាមួយនឹងហេតុការណ៍នេះមហាជនជាច្រើនសង្ឃឹមថាខាងប៉ូលីសក៏បានធ្វើការសើុបអង្កេតស្វែងរកភុស្តតាង ចាត់ការមិត្តប្រុសនាងតាមផ្លូវច្បាប់ នឹងជូនពររូបនាងឲ្យជាសះស្បើយឆាប់ៗផងដែរ៕













Comments
Post a Comment