កក្រើកទៀតហើេយ! ចៅសម្តេចតេជោ ហ៊ុន សែន ជាប់ចំណាត់ថ្នាក់ជាសិស្សពូកែគណិតវិទ្យាលំដាប់ពិភពលោក
ភ្នំពេញ៖ ចៅសម្តេចតេជោ ហ៊ុន សែន ជាប់ចំណាត់ថ្នាក់ជាសិស្សពូកែគណិតវិទ្យាលំដាប់ពិភពលោកដោយមានការចូលរួមពីសិស្សពូកែផ្នែកគណិតវិទ្យា ជំុវីញពិភពលោក។ហើយការប្រឡងនេះ ត្រូវធ្វើតេសតាមរយះកុំព្យូទ័រ។
យោងតាមរយៈគេហទំព័រ https://www.worldmathsday.com បានបង្ហាញយ៉ាងច្បាស់ថា កុមារី ពេជ្រមុន្នីលីណា បានជាប់ចំណាត់ថ្នាក់ជាសិស្សពូកែគណិតវិទ្យា លំដាប់ពិភពលោក។ កុមារី ពេជ្រមុន្នីលីណា កាលពីខែមករា ឆ្នាំ២០១៨កន្លងទៅនេះ នាងដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងគណិតវិទ្យាកម្រិតអាស៊ី ជាមួយពិន្ទុ ២,៣៥០ពិន្ទុ។ ដោយការប្រឡងគណិតវិទ្យាមួយនេះ ត្រូវបានធ្វើឡើងតាមរយៈកុំព្យូទ័រ ដោយមានសិស្សចូលរួមប្រកួតប្រជែងមកពីគ្រប់បណ្តាប្រទេសនៅលើពិភពលោក។
សូមរំលឹកឡើងវិញផងដែរថា កុមារី ហ៊ុន ពេជ្រមុន្នីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ៤ នៅកម្រិតពិភពលោក និងចំណាត់ថ្នាក់លេខ១នៅកម្រិតអាស៊ីពីការប្រកួតគណិតវិទ្យា របស់កុមារី ហ៊ុន ពេជ្រមុន្នីលីណា បានបង្ហាញនូវត្តមានកុមារីកម្ពុជាដំបូងគេនៅក្នុងតារាងនៃការប្រកួតប្រជែងគណិតវិទ្យាលើគេហទំព័រប្រឡងគណិតវិទ្យាលំដាប់ពិភពលោក។










Comments
Post a Comment