ឃើញពូកែលេងសើចច្រើនមែន តែ កាតុ ស្រក់ទឹកភ្នែករហាម ពេលបានមិត្តសម្លាញ់ ធ្វើដាក់បែបនេះ!

ពិធីការិនី និងតារាកំប្លែងល្បីល្បាញអ្នកនាង កាតុ ថ្មីៗនេះកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង ពីបណ្តាទស្សនិកជនជាច្រើនាក់នៅទូទាំង ក្រោយផ្ទុះ MV ចម្រៀងមរតកដើម គឺបទ «ផ្សារកាប់គោ» នៅក្នុងផលិតកម្មថោន។
ហើយស្របជាមួយនឹងការការផ្ទុះបទចម្រៀងនេះ ក៏ចំពេលគម្រប់ខួបកំណើតរបស់អ្នកនាងផងដែរ ដោយនៅក្នុងនោះក៏មានមិត្តៗអ្នកសិល្បៈប្រុសស្រីជាច្រើនរូបបាននាំគ្នាធ្វើពិធីជប់លៀងជាមួយគ្នា យ៉ាងសប្បាយរីករាយ មិនខុសប្លែកពីរាល់ឆ្នាំនោះទេ។
ប៉ុន្តែទោះបីហួសថ្ងៃកំណើតប៉ុន្មានថ្ងៃក៏ដោយ ក៏គេឃើញនៅព្រឹកនេះអ្នកនាង កាតុ ពិតជារំភើប និងរីករាយយ៉ាងខ្លាំង នៅពេលដែលបានឃើញមិត្តសម្លាញ់របស់ខ្លួនកាន់នំខេក ព្រមទាំងនាឡិកាដ៏មានតម្លៃមួយ មកឱ្យខ្លួនដល់ផ្ទះបែបនេះ។
ដោយនៅលើហ្វេសប៊ុកអ្នកនាង កាតុ បានប្រាប់ដូច្នេះថា៖ 
«អរគុណច្រើនណាស់សម្លាញ់ Surprise Birthday គ្នា ថែមទាំងកាដូរបស់មានតម្លៃឱ្យគ្នាទៀត ជូនពរសម្លាញ់ រកស៊ីមានបានមានសុភមង្គលរហូតណា៎»
ទន្ទឹមគ្នានេះដែរ តារាកំប្លែង កាតុ រំភើបនៅក្នុងចិត្តខ្លាំងរហូតដល់ស្រក់ទឹកភ្នែកចុះទាំងមិនដឹងខ្លួន ដោយសារតែទឹកចិត្តនៃការស្រលាញ់រាប់អានពីមិត្តភក្តិបែបនេះ៕








Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…