យើងជិតលែងបានឃើញវាទៀតហើយ! មកមើលសត្វទាំង៤ប្រភេទ ដែលកំពុងជិតផុតពូជបំផុត

បរទេស៖ អ្នកអភិរក្សនិយម និងអ្នកស្រលាញ់សត្វជាច្រើន មានការសោកស្ដាយយ៉ាងខ្លាំងពេលដែលអំបូរសត្វរមាសកម្រមួយប្រភេទ បានបាត់បង់រមាសឈ្មោលចុងក្រោយ កាលពីថ្ងៃអង្គារនេះ ហើយរមាសដែលនៅសល់គឺរមាសញី២ក្បាលតែប៉ុណ្ណោះ។  អំបូរសត្វនេះ​កំពុងស្ថិតក្នុងស្ថានភាពជិតផុតពូជបែបនេះដោយសារការបរបាញ់ពីមនុស្ស។
សត្វពង្រូលជាថនិកសត្វតែមួយគត់ដែលមានស្រកាគ្របដណ្ដប់លើខ្លួនវា។ សត្វប្រភេទនេះបត់ខ្លួនវាដូចបាល់ពេលជួបគ្រោះថ្នាក់។
ពូជសត្វពង្រូលមាន៨អំបូរ ហើយមាន២អំបូរកំពុង ឈានទៅរកការផុតពូជហើយ ក៏ប៉ុន្តែអំបូរទាំង៦ទៀតក៏មិនមែនកំពុង មានសុវត្ថិភាពដែរ។ ដោយសារការប្រមាញ់ពីមនុស្សដើម្បីយកសាច់និងស្រការបស់វា។
Vaquita គឺជាប្រភេទថនិកសត្វក្នុងទឹកដ៏កម្រជាងគេ។ មានសត្វប្រភេទនេះតែ៣០ប៉ុណ្ណោះទេនៅក្នុងឈូងសមុទ្រម៉ិចស៊ីកូ។ សត្វប្រភេទនេះកំពុងទទួលរងគ្រោះថ្នាក់ដោយសារ សំណាញ់អ្នកនេសាទនៅក្នុងសមុទ្រ។ ប្រទេសម៉ិចស៊ីកូក៏បានហាមឃាត់មិនឲ្យមានការប្រើសំណាញ់ដែរ ក៏ប៉ុន្តែការនេសាទខុសច្បាប់នៅតែកើតមានជារឿយៗ។
រមាស Javan នេះមានស្បែកដូចជាអាវក្រោះអីចឹង។ សត្វដ៏ធំនេះអាចមានទម្ងន់ដល់ទៅ ២ ២៦៧គីឡូក្រាម កម្ពស់ជិត២ម៉ែត្រ និងប្រវែង៣ម៉ែត្រ។ ពពួកសត្វនេះធ្លាប់មានពាសពេញភាគខាងជើងនៃប្រទេសឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍ ហើយបច្ចុប្បន្នចំនួនសត្វនេះសរុបមានតែ៧០ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងឧទ្យានជាតិមួយរបស់ប្រទេសឥណ្ឌូនេស៊ី។
ប្រភេទរមាសនេះត្រូវបានប្រមាញ់ដោយ​មនុស្សដើម្បីយកស្នែងវាធ្វើជាថ្នាំបុរាណ។
Amur leopard ជាអំបូរខ្លារខិនមួយប្រភេទដែលកម្រជាងគេលើលោក។ វាអាចរត់បានក្នុងល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចលោតបានកម្ពស់៣ម៉ែត្រ។
វាត្រូវបានគេប្រមាញ់ដើម្បីយករោមដ៏ស្អាតរបស់វា ដែលធ្វើឲ្យចំនួនវាធ្លាក់មកដល់ក្រោម ៦០ក្បាល។  ប៉ុន្តែសំណាងល្អសម្រាប់អំបូរខ្លាមួយនេះ រដ្ឋាភិបាលប្រទេសរុស្ស៊ីបានបង្កើតឧទ្យានជាតិដែនដីខ្លារខិនមួយ ដើម្បីធ្វើការស្តារចំនួនសត្វកម្រនេះឡើងវិញ៕

Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…