អ្នកនាងគង់ ចាន់ស្រីមុំចូលរួមពិធីមង្គការ មិត្តសម្លាញ់ នៅតែស្រស់ស្អាតដាច់គេទោះបីជាពពោះច្រើនខែក៏ដោយ ...!!
ភ្នំពេញ៖តារាសម្តែងរូបស្រស់សាច់សខ្ចីអ្នកនាងគង់
ចាន់ស្រីមុំ ដែលនៅពេលនេះអ្នកនាងកំពុងតែពពោះកូនដំបូងរបស់នាងមានទម្ងន់ប្រហែលជា៦ខែហើយនៅសល់តែ៣ខែទៀតទេអ្នកនាងនិងស្វាមីបានឃើញមុខកូនជាទីស្រឡាញ់របស់ខ្លួនមករួមជាសមាជិកនៅក្នុងក្រុមគ្រួសារ។យ៉ាងណាមិញបើទោះបីជាអ្នកនាងពពោះអស់ច្រើនខែក៏ដោយ
គេសម្គាល់ឃើញថា រូបសម្រស់អ្នកម្ដាយវ័យក្មេងរូបនេះ
ហាក់បីដូចជា មិនប្រែប្រួលទៅណាសោះ ពោលគឺនាងនៅតែរក្សាបានសម្រស់ស្រស់ស្អាត ដដែល។
ជាក់ស្ដែងថ្មីៗនេះ
នាងបានបង្ហាញរូបថត ដែលខ្លួននិងស្វាមី បានចូលរួមពិធីមង្គការ មិត្តសម្លាញ់
នៅក្នុងបណ្តាញទំនាកទំនង់សង្គមហ្វេសប៊ុក ជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត
ក្នុងឈុតពណ៌មាស ព្រមទាំងឆែកវាល ល្វែងខាងក្រោមយ៉ាងស៊ិចស៊ី ។ហើយ រូបភាពទាំងនេះ
បានធ្វើឲ្យអ្នកទស្សនា ឃើញហើយ មិនសរសើរ មិនបាន ទោះបីជាអ្នកនាង ទម្ងន់ច្រើនខែក្ដី
ក៏អ្នកនាង គង់ ចាន់ស្រីមុំ នៅតែស្រស់ស្អាតលេងខ្លួន ឡើងខ្ញង់ មិនឲ្យចាញ់គេដែរ៕






Comments
Post a Comment