នេះជាស្ថានភាពរបស់នាយ សានម៉ៅ ក្រោយពេលធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់សង្គ្រោះបន្ទាន់នៅកាល់ម៉ែត្រ (មានវីដេអូ)



តារាកំប្លែងជើងចាស់នាយ សានម៉ៅ បានធ្លាក់ខ្លួនឈឺរហូតដល់ចូលពេទ្យសង្គ្រោះបន្ទាន់ និងធ្វើឲ្យមហាជនព្រមទាំងមិត្តរួមអាជីពសម្តែងក្តីព្រួយបារម្ភជាខ្លាំង។ យ៉ាងណាមិញនៅថ្ងៃនេះផងដែរបើយោងតាមហ្វេសប៊ុក សិល្បករកម្ពុជា បានឲ្យដឹងថា ស្ថានភាពជម្ងឺនាយសានម៉ៅ នាពេលនេះត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យសម្រាកនៅគេហដ្ឋានហើយ។ ដោយប្រភពដដែលបានធ្វើការរៀបរាប់ថា៖

“អំពីស្ថានភាព នាយ សាន ម៉ៅ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកនេះ នាយសានម៉ៅ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតអោយទៅសំរាកនៅផ្ទះហើយ។ ហើយព្រឹកមិញនេះក៏មានវត្តមានចុះសួរសុខទុក្ខពីសំណាក់អតីត ឧកញ៉ា ឃ្លោក ,ឯកឧត្តម កុយ សុីឌឿន និង លោក អុឹម ជីវ៉ា ផងដែរ ។
ក្នុងការចុះសួរសុខទុក្ខនៅព្រឹកនេះក៏មានការឧបត្ថម្ភពីសំណក់សប្បុរសជនរួមមាន
1. ឯកឧត្តម ចាន់ គត្តិខុម និងលោកជំទាវចំនួន 200$
2. ឯកឧត្តម ពេជ្រ កែវមុនីនិងលោកជំទាវ ចំនួន100$
3. លោកឧកញ៉ា ឃ្លោក និងលោកជំទាវ ចំនួន100$
4. ឯកឧត្តម កុយ សុីឌឿន និងលោកជំទាវ ចំនួន 100$”។ សូមបញ្ជាក់ដែរថា នាយសាន ម៉ៅ ធ្លាក់ខ្លួនឈឺមានជំងឺទឹកក្នុងសួតនិងបេះដូង និងជំងឺទឹកនោមផ្អែម៕














Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…