អ្នកណាមិនស្រលាញ់! កូនប្រុសអ្នកនាង ទូច ស្រីល័ក្ខ មុខឡើងខ្ជូត និយាយស្តីចេះដឹងសព្វគ្រប់ទៀត(មានវីដេអូ)
តារាសម្តែងស្រី និងពិធីការនីជើងចាស់ អ្នកនាង ទូច ស្រីល័ក្ខ នៅតែទទួលការគាំទ្រពីមហាជន ទោះបីជាតារារូបនេះបានកសាងគ្រួសារទៅហើយក្ដី។ ក្នុងជីវិតគ្រួសារដ៏ផ្អែមល្ហែមនេះ អ្នកនាងទូច ស្រីល័ក្ខ ថែមទាំងបានទទួលចំនងស្នេហ៍ជាកូនប្រុសមួយរូបដ៏គួរឲ្យស្រលាញ់ថែមទៀតផង។ អ្វីដែលពិសេស ទោះបីជាមានស្វាមីជាជនជាតិបរទេសក្ដី តែតារាស្រីរូបនេះនៅតែបង្រៀនកូនប្រុសរបស់ខ្លួនឲ្យចេះនិយាយភាសាខ្មែរបានយ៉ាងរអិលមាត់ទៀតផង។
ថ្មីៗ នេះអ្នកនាងបានបង្ហោះវីដេអូរបស់កូនប្រុសខ្លួន ទៅលើបណ្ដាញសង្គម ដោយបង្ហាញថាកូនប្រុសអ្នកនាងចេះរាប់ព្យញ្ជនៈខ្មែរ និងពោលពាក្យគួរសមបានសព្វគ្រប់ ជាហេតុធ្វើឲ្យគ្រប់គ្នាក្រឺតខ្នាញ់ខ្លាំងតែម្ដង។ តោះទស្សនាវីដេអូខាងក្រោម៖







Comments
Post a Comment