កូនក៏ស្លាប់ ទូរស័ព្ទក៏ត្រូវសមត្ថកិច្ចយកទៅមិនទាន់ឲ្យវិញទៀត បើទោះម្តាយរូបនេះអង្វរសុំក៏ដោយ

កាលពីម្សិលមិញនេះ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុករបស់បងស្រីម្នាក់បានបង្ហោះសារមួយដ៏ក្តុកក្តួលជាខ្លាំង ជាពិសេសក៏បានធ្វើឲ្យអ្នកដែលបានគ្រប់គ្នាមានការអាណិតស្ត្រីម្នាក់នេះជាខ្លាំង ដោយកូនរបស់គាត់បានស្លាប់ទៅហើយ តែហេតុអ្វីបានជា សមត្ថកិច្ចយកទូរស័ព្ទកូនរបស់គាត់ទៀត ដោយ


ក្នុងនោះបងស្រីបានសរសេរយ៉ាងលម្អិតថា៖"សូមបងសមត្ថកិច្ចដែលបាន យកទូរស័ព្ទកូននាងខ្ញុំទៅនៅថ្ងៃដែលកូនខ្ញុំជួបគ្រោះថ្នាក់ចរាចណ៏រហូតដល់បាត់បង់ជីវិតនោះ សូមមេត្តាយកមកប្រគល់អោយនាងខ្ញុំវិញផង ព្រោះនាងខ្ញុំបានថតយកសម្លេងដែលខាងក្រុមគ្រួសារខ្ញុំខលទៅ និងខលមកខាងក្រុមគ្រួសារខ្ញុំរួចរាល់អស់ហើយ ដោយបានសន្យាថានឹងប្រគល់ទូសព្ទ័ទាំងពីរគ្រឿងនេះមកអោយខ្ញុំវិញ តែរហូតមកដល់


ពេលនេះអស់រយៈពេល16ថ្ងៃហើយ មិនឃើញធ្វើតាមដែលបានសន្យាទេ ហើយខ្ញុំក៏បានស្គាល់មុខនិងស្គាល់ឈ្មោះទៀតប៉ុន្តែនាងខ្ញុំរក្សាកិត្តិយសអោយ តែបើមិនព្រមយកមកប្រគល់អោយនាងខ្ញុំវិញទេនាងខ្ញុំនិងបង្ហោះឈ្មោះ និងសម្លេង អោយសារធារណៈជនបានដឹងហើយ ខ្ញុំសង្ឃឹមថាមរណៈទុក្ខនៃគ្រួសារខ្ញុំមិនមែនជាអាជីវកម្ម របស់ដែនសមត្ថកិច្ចណាមួយឡើយមែនទេ ខ្ញុំសង្ឃឹមទុកជាមុន (បញ្ជាក់ បើសិនជាចង់បានប្រាក់ខ្ញុំសុំទិញវិញក៏បាន ព្រោះនៅក្នុងទូរសព្ទ័នោះមានផ្ទុកឯកសារជាច្រើនដែលទាក់ទងនឹងការងាររបស់កូនស្រីខ្ញុំដែលនៅរស់ ខ្ញុំសង្ឃឹមថាបងសមត្ថកិច្ចនឹងជ្រាបពីព័ត៌មាននេះ ហើយខ្ញុំនឹងរក្សាសិទ្ធិ និងកិត្តិយស គ្រប់យ៉ាង បើសិនជាបងគោរពនូវឆន្ទានុសិទ្ធិ របស់ខ្លួន )

ដឹងទេថាទូរស័ព្ទទាំងពីរគ្រឿងគឺបានដោយសារកូនខ្ញុំទាំងពីរទៅធ្វើការរត់តុអោយហាងលក់គោដុតនិងគ្រឿងក្លែមឈ្មោះ ហង្ស សុធារិទ្ធិ ដែលមានម្ចាស់ហាងឈ្មោះ ហង្ស ប៊ុនធឿន ជាសាក្សី ក្នុងមួយយប់បានប្រាក់ឈ្នួលតែមួយមុឺនរៀលទេ ចូលធ្វើការតាំងពីម៉ោង4រសៀល រហូតដល់ម៉ោង11យប់ ពួកគេខំសន្សំទំរាំបានគ្រប់លុយទិញទូស័ព្វប្រើពេលយ៉ាងយូរ ហេតុដូច្នេះទើបខ្ញុំជាម្តាយខ្លោចផ្សារអាណិតកូនណាស់ មិនចង់អោយបាត់បង់កម្លាំងញើសឈាមចុងក្រោយរបស់កូនខ្ញុំដែលស្លាប់បាត់បង់ជីវឹតនោះទេ សង្ឃឹងថាអ្នកនឹងយល់អំពីទុក្ខសោករបស់ខ្ញុំជាម្តាយផង😭😭😭😭😭😭😭😭😪😪😪😪😪😪😢😢😢😢😢"


គួររំលឹកឡើងវិញផងដែរថា សិស្សថ្នាក់ទី១១A នៃវិទ្យាល័យព្រះបាទសុរា ម្រឹតម្នាក់ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបងស្រីម្នាក់ទៀតរងរបួសធ្ងន់​​ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរអោយរន្ធត់នេនេះ កើតឡើងកាលពីវេលាម៉ោង១២ និង ៣៨នាទីថៃ្ងទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលេីកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះម្នាក់ ឈ្មោះឃឹម សាវរ៉ា រៀនថ្នាក់ទី១១A នៃវិទ្យាល័យព្រះបាទ សុរាម្រឹត ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ និងម្នាក់ទៀត ត្រូវជាបងស្រីឈ្មោះឃឹម សាវឌី រងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕















Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…