សារហាវព្រៃផ្សៃណាស់!! នារីវ័យក្មេងម្នាក់ ត្រូវបុរស ៦នាក់ ចាប់រំលោភបូក និងថែមទាំងសម្លាប់អោយឆ្កែស៊ីទៀត(វីដេអូ)
កាលពីពេលថ្មីៗនេះ ប៉ូលិសក្នុងរដ្ឋ Haryana ប្រទេសឥណ្ឌា បានរកឃើញបំណែកសាកសពរបស់នារីវ័យ ២០ឆ្នាំម្នាក់ សល់ពីសត្វឆ្កែស៊ីជាអាហារ ដោយនេះ គឺជាករណីរំលោភសម្លាប់ ដ៏ឃោឃៅមួយ ដែលកើតឡើងនៅក្នុងស្រុក Rohtak ភាគខាងជើងប្រទេសឥណ្ឌា ។
យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា នារីរងគ្រោះត្រូវបានគេចាប់ជំរិតមកពីទីក្រុង Sonipat កាលពីថ្ងៃទី ០៧ ខែមីនា កន្លងទៅថ្មីៗនេះ ក្នុងអំឡុងពេលដែលនារីរងគ្រោះ ធ្វើដំណើរលើដងផ្លូវទៅធ្វើការ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីបាត់កូនស្រី ឪពុកម្ដាយរបស់នារីរងគ្រោះខាងលើ មានអារម្មណ៍ជ្រួលច្របល់យ៉ាងខ្លាំង ហើយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលិស និងឈានទៅដល់ការស្វែងរកនារីរងគ្រោះ រហូតដល់ថ្ងៃទី០៨ ខែមីនា ទើបប៉ូលិស រកឃើញបំណែកសាសព របស់នារីរងគ្រោះខាងលើ ដែលសេសសល់ ពីសត្វឆ្កែ ។
យោងតាមការរៀបរាប់ពីសំណាក់ឪពុកម្ដាយនារីរងគ្រោះ បានឱ្យដឹងថា កូនស្រីវ័យក្មេងរបស់ពួកគាត់ម្នាក់នេះ ស្លាប់ដោយសារការចាប់រំលោភពីសំណាក់មនុស្សប្រុស ៦នាក់ ហើយបើតាមលទ្ធធ្វើកោសល្យវិច័យទៅលើលលាដ៍ក្បាល បានឱ្យឃើញថា នារីរងគ្រោះ ត្រូវបានជនដៃដល់ វាយបំបែកក្បាលសម្លាប់ចោល ក្រោយរំលោភរួច ។
ក្រោយពេលស៊ើបអង្កេតជុំវិញករណីរំលោភសម្លាប់ ដ៏សាហាវនេះ សមត្ថកិច្ចបានតាមចាប់ខ្លួនបានបក្ខពួកជនសង្ស័យ ២នាក់ យកមកសួរចម្លើយ ហើយសម្រាប់បំណែករាងកាយរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ។
គួរបញ្ជាក់ដែរថា ក្រៅពីធ្វើកោសល្យវិច័យលើលលាដ៍ក្បាល គេក៏បានវិភាគលើផ្ទៃមុខរបស់សពផងដែរ ដែលមានសភាពបែកខ្ទេច សង្ស័យជនល្មើលយកដុំឥដ្ឋវាយ ក្រោយពេលរំលោភ ៕
ប្រភព៖http://tvonlines.asia







Comments
Post a Comment