មិនសរសើរមិនបានទេ «រាជនីក្រមា» មាន សូនីតា ក៏ចេះធ្វើរឿងមួយនេះដែរ! (មានវីដេអូ)
ភ្នំពេញ៖ កញ្ញា មាន សូនីតា ត្រូវបានគ្រប់គ្នា ពោលថាជាតារាស្រីម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង ជាពិសេសនាង ក៏មានភាពច្នៃប្រឌិតខ្ពស់ ក្នុងការបង្កើតគំនិតថ្មីៗ មកបម្រើអារម្មណ៍ទស្សនិកជន ផងដែរ។
ជាក់ស្ដែង កាលពីម្សិលមិញនេះ កញ្ញា រូបស្រស់សម្រស់បាន មាន សូនីតា ក៏បានបង្ហាញវត្តមាន ក្នុងកម្មវិធីមួួយ នៅផ្សារទំនើប ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួម ពីទស្សនិកជន យ៉ាងច្រើនកុះករ។
អ្វីដែលធ្វើឲ្យប្រិយមិត្ត នឹកស្មានមិនដល់នោះ ម្ចាស់ហាង «ផ្ទះស្រលាញ្់» រូបនេះ ក៏បានបញ្ចេញថ្វីដៃ ត្បាញក្រមាខ្មែរ យ៉ាងស្ទាត់ជំនាញ ហាក់បីដូចអ្នកអាជីព ចែកជូន អ្នកចូលរួមបានទស្សនា ជាហេតុធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង។
ជាក់ស្ដែង គ្រាន់តែឃើញ វីដេអូ ដែល សូនីតា បង្ហោះលើបណ្ដាញសង្គម ភ្លាមក៏មានប្រិយមិត្តជាច្រើន កោតសរសើរពីសមត្ថភាព ពិសេសរបស់នាង ពិតជាសាកសម នឹងងារ ដែលគេហៅថា«រាជនីក្រមា» ខ្លាំងណាស់ ព្រោះមិនត្រឹមតែ ចេះច្នៃក្រមា សូម្បីវិជ្ជាតម្បាញ ក៏នាងពូកែ មិនឲ្យខុសឈ្មោះ នោះឡើយ៕
តោះ បើចង់ជ្រាបថា «រាជនីក្រមា» មាន សូនីតា ពូកែត្បាញក្រមា យ៉ាងណា ទស្សនាវីដេអូ ទាំងអស់គ្នា ៖






Comments
Post a Comment