យើងជាកូនខ្មែរគាំទ្រ ទាំងបេះដូច ឧកញ្ញ៉ា ម៉ុង ឬទ្ធី ​ចំពោះការបង្កើត​រោងចក្រ​កែច្នៃ​សាច់​សត្វ​ធំ​​បំផុត​នៅ​កម្ពុជា ប្រជែង​ទីផ្សារ​ប្រទេស​ជិត​ខាង


ជា​ដំណឹង​មួយ​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ពិសេស កសិករ​កម្ពុជា ព្រោះ​លោក​ឧកញ្ញ៉ា ម៉ុង ឬទ្ធី បាន​សហការ​ចាប់ដៃគូ​នឹង​ក្រុមហ៊ុន​ប្រទេស​ប៉ូឡូញ​មួយ ក្នុង​ការ​បង្កើត​រោងចក្រ​ផលិត​និង​កែច្នៃ​សាច់ ដើម្បី​ទប់​ស្កាត់​ក៏​ដូចជា​កាត់​បន្ថយ​ការ​នាំ​ចូល​សាច់​សត្វ​រស់ ពី​ប្រទេស​ក្បែរ​ខាង​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក​លោក​ឧកញ្ញ៉ា ម៉ុង ឬទ្ធី បាន​អះអាង​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​រង​គ្រោះ​យ៉ាង​ខ្លាំង ដោយ​សារ​មិន​អាច​ប្រជែង​នឹង​ទីផ្សារ​នាំចូល​សាច់​ជ្រូក មាន់​ពី​សំណាក់​ប្រទេស​ជិត​ខាង​បាន​ឡើយ ដោយ​សារ​បច្ចេកទេស​ផលិត​និង​កែច្នៃ​សាច់​សត្វ​របស់​កម្ពុជា​នៅ​ខ្សោយ​ខ្លាំង។

ដូច្នេះ​តាម​រយៈ​ការ​សហការ​ជា​ដៃគូ​គ្នា​នឹង​ក្រុមហ៊ុន​ជំនាញ​កែច្នៃ​សាច់​មួយ​នៅ​ប៉ូឡូញ ថ្ងៃ​ខាង​មុខ​ដ៏​ឆាប់ កម្ពុជា​នឹង​មាន​រោងចក្រ​កែច្នៃ​សាច់សត្វ​ទំនើប​ និង​មាន​គុណភាព​ខ្ពស់ ដែល​អាច​នាំ​ចេញ​និង​ផ្គត់ផ្គង់​សាច់​សត្វ​បាន​យ៉ាង​ច្រើន​លើ​ទីផ្សារ។

លោក​ឧកញ្ញ៉ា​ល្បី​ផ្នែក​កសិកម្ម​រូប​នេះ តែង​តែ​រិះរក​​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​ឲ្យ​ផលិត​ផល​កសិកម្ម​របស់​ពលរដ្ឋ​កម្ពុជា មាន​ទីផ្សារ​គ្រប់គ្រាន់ ដើម្បី​ដោះ​ស្រាយ​និង​បង្កើន​កម្រិត​ជីវភាព​ប្រជាជន។ ជាក់ស្តែង​នៅ​សប្តាហ៍​ក្រោយ​លោក​ឧកញ្ញ៉ា​នឹង​នាំ​គណប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​ប្រទេស​បារាំង​និង​ហុងគ្រី ក្នុង​គោល​បំណង​រក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា៕





Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…