គ្រូចំណាស់ ច្រឡំដៃចុចបង្ហោះវីដេអូថើបសិស្សក្មេង បែកធ្លាយដល់ថ្នាក់ សាលាដេញចោល
ចិន៖ គ្រូបង្រៀនរូបវិទ្យា វ័យ ៤៧ឆ្នាំមួយរូប ត្រូវបានសាលាបណ្តេញចេញពីការងារ បន្ទាប់ពីវីដេអូថើបសិស្សស្រី ដែលមានវ័យខុសគ្នាដល់ទៅ ៣០ឆ្នាំនោះ ត្រូវបានបែកធ្លាយចែកចាយពេញ ក្នុងបណ្តាញសង្គម។
គ្រូបង្រៀនរូបនេះ ត្រូវបានគេស្គាល់ថាឈ្មោះ Jia មកពីតំបន់ Luonan ខេត្ត Shaanxi ប្រទេសចិន។
តាមពិតទៅ លោកមានបំណងបង្ហោះវីដេអូនោះ ចូលទៅក្នុងបណ្តាញសង្គម QQ ជាលក្ខណៈផ្ទាល់ខ្លួន ដែលមិនមាននរណាម្នាក់អាចមើលបានក្រៅពីលោកឡើយ។ ប៉ុន្តែចៃដន្យពេលនោះ លោកច្រឡំបង្ហោះជាលក្ខណៈសាធារណៈ ទើបធ្វើឲ្យកើតរឿងបែបនេះតែម្តង។
ជាក់ស្តែង លោក Jia បានចាប់ផ្តើមបង្រៀនក្មេងស្រីរូបនេះ តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៧ មកម្ល៉េះ ។
នៅក្នុងវីដេអូនោះដែរ គេឃើញនារីវ័យក្មេង កំពុងអង្គុយនៅលើភ្លៅរបស់លោក Jia ហើយលោក Jia ក៏បានចាប់ផ្តើមថើបថ្ពាល់របស់នាង រួចពួកគេទាំងពីរក៏បានចាប់ផ្តើមយុទ្ធនាការក្តៅសាច់ជាមួយគ្នាបន្តទៀត។
ទោះជាយ៉ាងណា ខាងអាជ្ញាធរបានអះអាងថា វីដេអូនេះ ត្រូវបានថតដោយក្មេងស្រីនេះផ្ទាល់តែម្តង។
នាយកវិទ្យាល័យ Luonan ជាសាលាដែលលោក Jia បង្រៀនពេញម៉ោង ជាគ្រូរូបវិទ្យានោះ បានប្រាប់ទៅកាន់សារព័ត៌មាន Beijing News ថា៖«ប៉ូលិសបានស៊ើបអង្កេត និងរកឃើញថា ក្មេងស្រីម្នាក់នេះស្ម័គ្រក្នុងការថើបគ្នា ជាមួយគ្រូរបស់គេ ហើយនាងគឺជាអ្នកថត ឯគ្រូនោះជាអ្នកបង្ហោះវីដេអូចូលទៅក្នុងQQ» ។
តាមការស៊ើបអង្កេតបឋម ប៉ូលិសមិនទាន់រកឃើញភស្តុតាងណាមួយដែលអាចបញ្ជាក់ថា ពួកគេទាំងពីរធ្លាប់បានរួមភេទជាមួយគ្នានោះទេ។
បន្ទាប់ពីមានរឿងហេតុបែបនេះកើតឡើង គ្រូប្រុសខាងលើនេះ ក៏ត្រូវបានខាងសាលាបណ្តេញចេញ ហើយពួកគេក៏បានដាក់ពាក្យ ដកហូតសិទ្ធជាគ្រូរបស់បុរសរូបនេះ ចេញពីក្រសួងអប់រំផងដែរ។
លើសពីនេះ ខាងប៉ូលិសក៏បានឲ្យលោក Jia ប្រគល់លុយ ២ពាន់យ័ន (ប្រហែល ៣១៦ ដុល្លារអាមេរិក) ដែលជាថ្លៃបង្រៀននោះ ទៅគ្រួសាររបស់ក្មេងស្រីវិញផងដែរ ៕





Comments
Post a Comment