ការបកស្រាយរបស់តារាចម្រៀងកញ្ញ៉ា អីុវ៉ា នៅក្លឹបកម្សាន្ត.........
ភ្នំពេញ ៖ តារាចម្រៀងកញ្ញា អ៊ី វ៉ា បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ខកចិត្តយ៉ាងខ្លាំង ព្រោះតែនាងមិនបានចូលរួមសម្តែងតាមការគ្រោងទុកនៅក្លឹបកម្សាន្តមួយនៅខេត្តសៀមរាប ។ក្លឹបកម្សាន្តនោះបានប្រកាសពីវត្តមានសម្តែងរបស់កញ្ញាអ៊ី វ៉ា នៅថ្ងៃទី៨ មីនា ២០១៨ ដែលជាថ្ងៃសិទ្ធនារី
លុះដល់ពេលកំណត់តារាចម្រៀងកញ្ញាអ៊ី វ៉ា មិនបានចូលរួមសម្តែងតាមការផ្សព្វផ្សាយរបស់ក្លឹបកម្សាន្តនោះទេ ជាហេតុធ្វើឲ្យអ្នកគាំទ្រនាងជាច្រើននាក់ខកចិត្តយ៉ាងខ្លាំង ។ផ្ទុយទៅវិញសម្រាប់តារាចម្រៀងកញ្ញាអ៊ី វ៉ា បានបដិសេធថា មិនមែនជាកំហុសចំពោះការអវត្តមានសម្តែងរបស់នាងទេ ពោលគឺនាងមិនបានទទួលការទាក់ទងឲ្យទៅសម្តែងពីម្ចាស់ក្លឹបកម្សាន្តនោះឡើយតារាចម្រៀងវ័យក្មេងកញ្ញាអ៊ី វ៉ា បានបញ្ចប់កិច្ចសន្យាច្រៀងនៅផលិតសាន់ដេហើយ តែរហូតមកដល់ពេលនេះនាងនៅមិនទាន់បញ្ជាក់ថា នាងនឹងបន្តអាជីពចម្រៀងនៅផលិតកម្មណាមួយឡើយ ។
មានផលិតកម្មធំពីរ គឺផលិតកម្មហង្សមាស និងថោន ដែលគេរំពឹងថា មានភាគរយខ្ពស់សម្រាប់អ៊ី វ៉ា ប៉ុន្តែនាងមិនបានបញ្ចេញឲ្យដឹងឡើយ ដោយទុកឲ្យទស្សនិកជនមានការភ្ញាក់ផ្អើល ។










Comments
Post a Comment