សូមចូលរួមរំលែកទុក្ខ!! ពេលនេះស្គាល់អត្តសញ្ញាណ ស្រ្តីដែលគេកាប់សុះសាច់ ញាត់ចូលក្នុងធុងទឹកកក យកទៅបោះចោលនៅស្ពានព្រែកតាមាក់ហើយ

ខេត្តកណ្ដាល​៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្រ្តីម្នាក់ ត្រូវឃាតករកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក ទំលាក់ចោលក្បែរគល់ស្ពានព្រែកព្រះគន្លង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០ ១៨នេះ ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ស្រ្តីរងគ្រោះ ឈ្មោះ យឿន ធានី ភេទស្រី អាយុ29ឆ្នាំ ស្រុកកំណើត នៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្ត កំពង់ចាម បច្ចុប្បន្ន សព ត្រូវបានគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ហើយក៏មិនទាន់ដឹងថា ជនដៃដល់យកមកទម្លាក់ចោលតាំងពីពេលណានោះទេ ។

ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលជំនាញស្រុក នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សមត្ថកិច្ចកកំពុងពិនិត្យកោសល្យវិច្ច័យរកភិនភាគជនរងគ្រោះដែលជនដៃដល់យកទៅទម្លាក់ចោល និងកសាងសំណុំរឿង ធ្វើការស្រាវជ្រាវរកជនដៃដល់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

















Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…