សមត្ថកិច្ចអនុញ្ញាតឲ្យបុរសឈ្មោះ «ម៉ារី» ត្រឡប់ទៅវិញ ក្រោយសួរនាំចប់ មិនទាន់មានវិធានការអ្វីនោះទេ


ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះថា បុគ្គលឈ្មោះ «ម៉ារី» ដែលត្រូវបានឃាត់ខ្លួននៅព្រឹកមិញនោះ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញនៅរសៀលថ្ងៃនេះ ដោយមិនទាន់វិធានការអ្វីនោះទេ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «យើងបានឲ្យគាត់ទៅវិញហើយ បន្ទាប់ពីបានសួរនាំចប់»។ យ៉ាងណាក៏ដោយលោកស្នងការ មិនទាន់អាចបញ្ជាក់ឲ្យលម្អិត ចំពោះករណីនេះទេ។
សូមបញ្ជាក់ថា នៅព្រឹកមិញកម្លាំងនគរបាលខេត្តកំពត ​បានឃាត់ខ្លួនបុគ្គល ឈ្មោះ «ម៉ារី» នៅភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់បទបញ្ជាឲ្យអាជ្ញាធរតាមរកបុគ្គលរូបនេះ។
ការតាមឃាត់បុគ្គលឈ្មោះ «ម៉ារី» នេះ ​ដោយសារតែគាត់បានទៅដើរភូតកុហកប្រជាពលរដ្ឋលើបញ្ហាប្រទេសជាតិ នៅតាមខេត្ត ក្នុងនោះមានខេត្តកែប ខេត្តកំពតជាដើម ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅប្រទេសអូស្រ្តាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង៕





Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…