ក្តៅៗទៀតហើយ!! អ្នកនាង សុគន្ធ និសា ក្រោយរៀបការហើយបានចេញបទចម្រៀងយ៉ាងពិរោះ.........(មានវីដេអូ)
ភ្នំពេញ៖ ពីធីចូលឆ្នាំខ្មែរខាងមុខនេះ
គ្រប់បណ្តាលផលិតកម្មក្នុងស្រុកទាំងអស់ បានចេញបទចម្រៀងជាច្រើន
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។
ម៉្យាងវិញទៀត ផលិតកម្មទាំងអស់ តែងតែបញ្ចេញបទចម្រៀង
ញាក់កន្ត្រាក់អារម្មណ៍ជាច្រើនប្រភេទ ដើម្បីកំដរអារម្មណ៍មហាជន
ទុករាំសប្បាយក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។វាអាចនឹងធ្វើឲ្យក្មេងៗ សម័យនេះ
ភ្លេចចង្វាក់បទចម្រៀងប្រពៃណីរបស់ខ្មែរយើង។
ដោយឡែក ទន្ទឹមនឹងមតិរិះគន់
កំពុងតែកើតមាន ស្រាប់តែកំពូលតារាចម្រៀង៤ដួងរបស់ផលិតកម្មរស្មីហង្សមាស លោក ឆន
សុវណ្ណរាជ លោក ណុប បាយ៉ារិទ្ធ កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា បានធ្វើឲមហាជនមានភាពសប្បាយខ្លាំងមែនទែន
ដោយអ្នកទាំង៤ បានចេញបទចម្រៀងប្រពៃណីខ្មែរ ជាចង្វាក់សារ៉ាវ៉ាន់ មានចំណងជើងថា «ផ្គរលាន់ចូលឆ្នាំ»។ បទចម្រៀងមួយបទនេះ
ពិតជាពិរោះខ្លាំងមែនទែន ដែលធ្វើឲ្យមហាជន លាន់មាត់សរសើរស្ទើរតែគ្រប់គ្នា។








Comments
Post a Comment