កំពុង​មើល​ទូរទស្សន៍​សុខៗ ស្រាប់តែ​ពស់​១​ក្បាល​​​បន្លឺ​​សម្លេងយ៉ាង​រន្ធត់ និង​ពុំ​នឹកស្មានដល់បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង

វីដេអូ​មួយបានបង្ហាញ​ខណៈពេល​ដ៏​រន្ធត់​មួយ ដែល​ពស់ថ្លាន់​១​ក្បាល​ប្រវែង​ជាង ៤ ម៉ែត្រ ត្រូវបាន​ម្ចាស់​មួយ​រកឃើញ​សម្ងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​គាត់ ។​

​យោងតាម Daily Mail លោក Somchai Subdang អាយុ ៤៥ ឆ្នាំ ខណៈ​កំពុង​មើល​ទូរទស្សន៍ នៅ​រសៀល​ថ្ងៃ​អង្គារ នៅពេលនោះ ស្រាប់តែ​គាត់​បានលឺ​សម្លេង​ចម្លែក ចេញពី​ពិ​ដាន​កុង​ផ្លា​កេ ។ គាត់​យក​ត្រចៀក ដើរ​ស្តាប់​តាម​ជញ្ជាំង​ផ្ទះ ដើម្បី​ស្វែងរក​សម្លេង​អ្វីមួយ​នោះ ។​
​គាត់​និយាយថា គាត់​ភ័យ​លោត​ជើង​បី​ជើង​បួន នៅពេល​លឺ​សម្លេង​កាន់តែ​រំខាន ចេញពី​ក្នុង​កន្លែង​ពិ​ដាន ។​
លោក Subdang បន្ទាប់មក បាន​ហៅ​ក្រុម​សង្គ្រោះ ដើម្បី​ជួយ​អន្តរាគមន៍ ។ ពួកគេ​បាន​ប្រើ​ញញួរ​វាយទ​ម្លុះ​ជញ្ជាំង​ពិ​ដាន ទីកន្លែង​ពស់ថ្លាន់​ដ៏​ធំ កំពុង​សម្ងំ​លាក់ខ្លួន ។​
Subdang និយាយថា​៖ «​ខ្ញុំ​ពុំ​ខ្លាចពស់​នេះ​ទេ នៅពេល​ដឹងថា​វា​កំពុងស្ថិត​នៅទីនេះ ប៉ុន្តែ វា​អាច​បង្ក​ការភ័យខ្លាច​បាន ប្រសិន​វា​លូន​ចូល​ពិ​ដាន និង​ទម្លាក់​ចុះ​មកលើ​ខ្ញុំ ខណៈ​ខ្ញុំ​កំពុង​គេង​» ។​
«​ខ្ញុំ​ពិតជា​ខកចិត្ត​ជាខ្លាំង ព្រោះតែ​ខ្ញុំ​នឹងត្រូវ​ជួសជុលផ្ទះ​ឥឡូវនេះ ។ ប៉ុន្តែ នោះ​ជា​រឿង​ល្អប្រសើរ​ជាង ដែលមាន​ពស់​កំពុង​លាក់ខ្លួន​នៅក្នុង​ផ្ទះ​» ៕







Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…