ក្រោយពីសម្រាលកូន អស់ពេលប៉ុន្មានខែ ពេលនេះនាយក្រឹម ដឹកដៃ ស្រីលាភ ចាំតែ កើបលុយ
ក្រោយពីសម្រាលកូន អស់ពេលប៉ុន្មានខែ និងបន្ទាប់ពីរឹងដៃរឹងជើង នាយក្រឹម ដឹកដៃជាមួយ ស្រីលាភ ចាប់ផ្តើមថតជាមួយគ្នា រួមនឹងបទចម្រៀងMV ជាច្រើនសម្រាប់ចូលឆ្នាំ ដោយមួយរយៈពេលនេះ អ្នកទាំងពីរកាន់តែមានភាពមមាញឹកខ្លាំងនៅក្នុងសង្គមសិល្បៈមិនស្ទើរនោះទេ។
ស្របពេលជាមួយគ្នានេះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ខិតជិតចូលមកដល់ តារាគ្រប់ផលិតកម្ម ត្រៀមចេញចម្រៀងបែបប្រពៃណី និងបែបសម័យជាច្រើនសម្រាប់អ្នកគាំទ្ររាំលេងកម្សាន្តតាមភូមិស្រុក នៅក្នុងនោះដែរ កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ បានត្រៀមចេញបទថ្មី ដែលមានសម្លៀកបំពាក់បែបបុរាណ ដែលចូលរួមសម្តែងជាមួយនឹង នាយក្រឹម និងស្រីលាភផងដែរ។
តួយ៉ាង សម្រាប់ការតែងខ្លួនបែបនេះពិតជាប្លែកពីបទចម្រៀងដទៃទៀត ខណៈពេលដែល ស្រីលាភ និងនាយក្រឹម មានឪកាសសម្តែងនៅក្នុងបទមួយនេះ រួមជាមួយតារាល្បីផ្សេងទៀត។
មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើនពិតជាគិតថា ស្រីលាភ តារាកំប្លែងស្រស់ស្អាតរូបនេះ កាន់តែមានហាងឆេងកាន់តែខ្លាំង លើសពីនេះ នាងនៅតែបន្តសម្តែង និងមិនបោះបង់អាជីពមួយនេះនោទេ ហើយឲ្យតែដល់ រដូវបុណ្យទាន នាង រួមទាំង នាយក្រឹម ចាំតែកើបលុយ ព្រោះថា មិនថាផលិតកម្មផ្សេងៗ តែងតែត្រូវការពួកគេជានិច្ច៕
សូមទស្សនាសកម្មភាពថតបទថ្មីរបស់ព្រាប សុវត្ថិ ខាងក្រោមនេះទាំងអស់គ្នា៖
















Comments
Post a Comment