ដោយអស់លទ្ធភាព ពេលនេះ ស៊ឹម ថៃណា ប្រកាស់លក់ផ្ទះវីឡាបន្ទាន់ ដើម្បីធ្វើរឿងមួយជូនអ្នកមានគុណ
ដោយអស់លទ្ធភាព និងខ្វះខាតលុយ ដើម្បីព្យាបាលជំងឺអ្នកម្តាយ ជាទីស្រឡាញ់តារាចម្រៀងសិចស៊ី កញ្ញា ស៊ឹម ថៃណា ទីបំផុតបានសម្រេចប្រកាស ដាក់លក់ផ្ទះវីឡាបន្ទាន់ ដែលមានទីតាំងស្ថិតនៅក្នុង បុរីដឹផ្លរ៉ា ក្នុងតម្លៃមួយអាចចរចាគ្នាបាន។ នេះបើតាមការឲ្យដឹងពីសាមីខ្លួននាងផ្ទាល់ ប្រាប់ Khmertalking តាមបណ្ដាញទូរស័ព្ទ។
កញ្ញា ស៊ីម ថៃណា បានបញ្ជាក់ថា «ដោយសារស្ថានភាពជំងឺម្តាយនាងខ្ញុំ ត្រូវការចំណាយប្រាក់ដ៏ច្រើន ដើម្បីព្យាបាលបន្ត ដូច្នេះនាងខ្ញុំត្រូវការលក់ផ្ទះបន្ទាន់ ជាប្រភេទវីឡាភ្លោះ ប្រភេទTwin A ទីតាំងស្ថិតនៅក្នុងបុរីដឹផ្លរ៉ា។ តម្លៃអាចឆាតមកក្នុងហ្វេសប៊ុកនាងខ្ញុំផ្ទាល់ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៤៩៧ ៥៧៦,០៨៩ ៣៣៣ ៤៣៥»។
បើតាមការឲ្យដឹងពីតារាស្រី កញ្ញា ស៊ឹម ថៃណា បាននិយាយឲ្យដឹងទៀតថា កាលពីគ្រាកន្លងមកថា ម្តាយរបស់នាងបានធ្លាក់ខ្លួនឈឺធ្ងន់ មានរយៈពេលយូរខែមកហើយ ដោយក្នុងនោះជាប្រចាំ នាងនិងក្រុមគ្រួសារ តែងបញ្ចូនគាត់ទៅសង្គ្រោះ នៅមន្ទីរពេទ្យស្ទើររៀងរាល់ខែ ព្រោះជំងឺរបស់ម្តាយនាង ត្រូវការផ្លាស់ប្តូរ និងលាងឈាមជាប្រចាំ ដោយសារជំងឺក្រលៀន!»។
កញ្ញា ស៊ឹម ថៃណា បាននិយាយបន្តថា អំឡុងពេលនេះជំងឺអ្នកម្តាយនាងកាន់តែ មានសភាពធ្ងន់ធ្ងរខ្លាំង ដោយតម្រូវឲ្យធ្វើការលាងឈាម ជាប្រចាំ គឺ១សប្តាហ៍ម្តងឬ២ដង។ មិនតែប៉ុណ្ណោះ ក៏ត្រូវការចំណាយ លើសេវាព្យាបាលផ្សេងៗទៀត ទើបធ្វើឲ្យនាងអស់លទ្ធភាព ក្នុងការរកលុយមកព្យាបាលបន្ត។ ដូច្នេះមានតែដំណោះស្រាយនេះទេ គឺលក់ផ្ទះ ទើបមានប្រាក់ព្យាបាលបន្តទៀត៕





Comments
Post a Comment