បងប្អូនដឹងទេថា! បារាយណ៍ទឹកថ្លាជាមរតដែលបន្សុកទុកសម័យអង្គរជួយស្រោចស្រពដំណាំពលរដ្ឋបច្ចុប្បន្នបានជាង រាប់ម៉ឺនហិកតា





បើនិយាយ​ឲ្យ​ចំ​ទៅ​បារាយណ៍​ គឺ​ជា​អាង​ស្តុប​ទឺក​មួយ​ដ៏​ធំ​នៅ​តំបន់​អង្គរ ដែល​មាន​បណ្តោយ​ប្រវែង​៧.៩០០ម និង​ទទឹង​ប្រវែង​២.២០០ម ហើយ​អាច​ផ្ទុក​ទឹក​ពេញ​បាន​ប្រមាណ​៨០.០០០.០០០ម ​នៅ​ក្នុង​រយៈជម្រៅ៥ម។ បារាយណ៍ទឹក​ថ្លា​គឺ​ជា​តំបន់​ដ៏​សំខាន់​នឹង​ជា​កន្លែង​សកម្ម​សំរាប់​ប្រជាជន ដែល​រស់​នៅ​ជុំ​វិញ​នោះ ព្រោះ​វា​ជា​អាង​ទឹក​មួយ​ដ៏​សំខាន់​នៅ​តំបន់​សៀមរាប។ 





បារាយណ៍​នេះ​គឺ​កសាង​ដោយ​ស្តេច​មួយ​ព្រះ​អង្គ​ព្រះ​​នាម សូរ្យវរ្ម័នទី១ ក្នុង​ឆ្នាំ​១០៥០។ បារាយណ៍​អាច​ផ្តល់​ទឹក​សម្រាប់​ធ្វើ​ស្រែ​​បាន​ប្រមាណ​១.៥០០ហិចតា។ ក្រោយ​មក​ទៀត​គេ​ចាប់​ផ្តើម​ស្តារ​បារាយណ៍ កាល​ពី​ទសវត្សរ៍​ឆ្នាំ១៤៣០។ ប៉ុន្តែលុះ​ដល់​ចុង​ទសវត្សរ៍​១៤៥០ ទើប​មាន​ការ​រៀប​ចំ​ជួស​ជុល​ឡើង​វិញ ដែល​គម្រោង​ពេល​នោះ​គឺ​សម្រាប់​ស្រោច​ស្រប់ឲ្យ​បាន​១០.០០០ហិចតា ដើម្បី​បំរើ​សេចក្តី​ត្រូវ​ការ​នៃ​គ្រួសារ​ចំនួន​២៥០០។ ហើយ​រវាង​២០​ឆ្នាំ​តមក​ទៀត​ពុំ​មាន​ការ​ថែទាំ​ត្រឹម​ត្រូវ​នៅ​ឡើយ ដែល​ជាហេតុ​ធ្វើ​ឲ្យ​បារាណណ៍​កាន់​តែ​រាក់​ទៅៗ។


 តាមរយៈឯកសារ​ អាំង​ ជូលាន អេរិកប្រេណូវិត្ស អាស្លីថមសុន ឆ្នាំ​១៩៩៧ ឥឡូវតំបន់​បារាយណ៍​មិន​ត្រឹម​តែ​ជា​តំបន់​កសិកម្ម​នោះ​ទេ​ គឺថែមទាំង​ជា​កន្លែង​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទៀត​ផង និង​ជា​កន្លែង​ទាក់​ទាញ​ដ៏​ធំ​បន្ទាប់​ពី​តំបន់​អង្គរ ហើយ​រមណីយដ្ឋាន​នេះ​គឺ​មាន​ប្រជាប្រិយ​តាំង​ពី​ឆ្នាំ​១៩៩៣​មក​ម្លេះ ប៉ុន្តែ​គ្រាន់​តែ​សម្រាប់​ភ្ញៀវ​ក្នុង​ខេត្ត និង​ជុំ​វិញ​ខេត្ត​សៀម​រាប​តែ​ប៉ុណ្ណោះ។ តាំង​ពី​ឆ្នាំ​២០០០​មក​រមណីយដ្ឋាន ក៏ក្លាយ​ទៅ​ជា​តំបន់​ទាក់​ទាញ​ដែល​មាន​ប្រជា​ប្រិយ​បំផុត​សំរាប់​ភ្ញៀវ​ដែល​មក​ពី​ខេត្ត​ឆ្ងាយៗផងដែរ។ ឥឡូវតំបន់នេះ​ក៏​ក្លាយ​ជា​តំបន់​ទាក់​ទាញ​សំរាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។
បើ​តាម​រឿង​ព្រេង​ខ្មែរ​យើង​បាន​និទាន​ថា បារាយណ៍​នេះ​ពី​ដើម​ឡើយ​គឺ​ជាង​អាង​ក្រពើ​ឈ្មោះអាធន ដែល​ត្រូវ​បាន​ព្រះ​រាជ​បុត្រី​របស់​ព្រះ​បាទ​កង​ចក្រ​មក​ចិញ្ចឹម​តែ​ប៉ុណ្ណោះ។









Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…