ភ្ញាក់ផ្អើលខ្លាំង!! ពេលរកឃើញសាកសព តាំងពីឆ្នាំ​ ៧៩ នែ គ.ស តែប្លែកអី តែបុរសម្នាក់មុនពេលស្លាប់ ក្នុងចំណោម ១៥០០ នាក់…


កាលពីពេលថ្មីៗ​នេះ គេហទំព័រឈ្មោះ iflscience បានចុះផ្សាយនៅព័ត៌មានមួយដែលធ្វើឲ្យមហាជនស្ទើរគ្រប់ប្រទេសនៅលើពិភពលោក ធ្វើការចែកចាយស៊ែរបន្តគ្នា ដោយសារតែព័ត៌មាននេះទាក់ទងទៅលើជន​រងគ្រោះ​ម្នាក់ដែលបានស្លាប់ក្នុងចំ​ណោមជនរងគ្រោះរាប់ពាន់នាក់ ​នៅ ក្នុងហេតុការណ៍​ភ្នំភ្លើងផ្លុះ កាលពីឆ្នាំ ៧៩ នៃគ.ស ក្នុងទីក្រុង (Popmil) ដែលសព្វថ្ងៃវាគឺជាទីកន្លែងបេតិកភណ្ឌដ៏ធំមួយនៅតំបន់ Campania ភាគខាងត្បូងនៃប្រ​ទេសអ៊ីតាលីក្បែរឆ្នេរ Bay នៃឈូងស​មុទ្រ Naples។

ហើយចំ​ពោះហេតុផលដែលធ្វើឲ្យមហាជននៅលើអ៊ីធឺណេតមានភ្ញាក់ផ្អើលនោះគឺក៏ព្រោះតែលក្ខណៈ និងកាយវិការរបស់ជន រងគ្រោះម្នា​​ក់ក្នុងចំណោមជនរងគ្រោះជាច្រើនដ៏ទៃទៀតមា​​នសភាចម្លែក និងគួរឲ្យអស់សំណើចខុសគេ ធ្វើឲ្យ​មហាជនពិបាកសន្និដ្ឋាន និងពន្យល់ថាគាត់បានធ្វើអ្វី មុនប៉ុន្មាននាទីឬវីនាទីដែលគាត់បានស្លាប់ដោយសារភ្នំភ្លើងផ្លុះ។

គួរបញ្ជាក់ផងដែលថា ប្រជាជនរស់នៅក្នុងទី Pompeii ប្រមាន ១៥០០ នាក់ត្រូវបានកម្អែភ្នំភ្លើងហូរគ្របដណ្តប់ពីលើកប់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យរូបរាងរបស់ពួកគេទាំង​នោះប្រែក្លាយដូចទៅនឹងរូបចំលាក់​ថ្ម។ រូ​បចំលាក់ទាំងនោះមានកាយវិការផ្សេ​ងៗគ្នាដូចជា ខ្លះបង្ហាញពីឪពុកម្តាយ​ឱបកូន ខ្លះបង្ហាញពីមនុស្សប្រុសស្រីស្រលាញ់គ្នាឱបគ្នាជាលើកចុងក្រោយ ឬវីនាទីចុងក្រោយក្នុងជីវិត …។ល។

តែខុសអ្វីតែរូបចម្លាក់របស់បុរសម្នាក់ គឺគាត់មានកាយវិការចម្លែក ដែល​ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នឹងភាគ​​ច្រើនបានគិត ថាមុនស្លាប់គាត់បានធ្វើអ្វីមួយ​ដែលអាចធ្វើឲ្យគាត់សប្បាយចិត្ត ហើយនោះគឺគាត់បានកំពុងព្យាយាមសម្រេចកាមដោយខ្លួនឯងមុនកម្អែភ្នំ​ភ្លើង មកដល់។

ប៉ុន្តែក៏មានមតិខ្លះលើកឡើងថា បុរសម្នាក់​នេះប្រហែលជាកំពុងការពារអ្វីម្យ៉ាងដែលបម្រុងនឹងមកប៉ះខោរបស់​គាត់។ ទោះបីជាយ៉ាងណាគ្មាននរណាម្នាក់ដឹងការពិតពីការកា​យវិការនៃការស្លាប់របស់បុរសម្នាក់នេះទេ ប៉ុន្តែវាក៏អាចត្រឹមត្រូវចំពោះហេតុផល របស់មហាជនដែលបានលើកឡើង។​​
គ្រោះថ្នាក់ធម្មជាតិនេះ គឺជារឿងមួយគួរអោយអណោចអ​ធ័មដល់អ្នករស់នៅក្នុងទីក្រុង Popmii នាសម័យនោះណាស់ ​ដែលមិនបានត្រៀមទុកជាមុនថា នឹងមានភ្នំភ្លើងផ្ទុះកើតឡើង។ តាមការសិក្សា និងពិនិត្យលើគ្រោងឆ្អឹងសាកសពបានរកឃើញថា ចំនួន ៨០នាក់ បានស្លាប់នៅកន្លែងចំនុចផ្ទុះ និងខ្លះបានស្លាប់ដោយសារអគារបា​ក់សង្កត់ ៕














Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…