លោកខេមរៈ សិរីមន្តនិង សុខពិសី ស្កាត់ជួបចាប់ដៃគ្នាច្រៀងម្តងទៀតនៅក្នុង...(មានវិដេអូ)!!



ភ្នំពេញ៖អតីតតារាចម្រៀងនៅផលិតកម្មសាន់ដេ លោក ខេមរៈ សិរីមន្ត ហើយនៅពេលនេះលោកបានផ្លាស់ប្តូទ្រនំឈានជើងចូលក្នុងផលិតកម្មហង្ស មាស ។ជាក់ស្តែងពេលថ្មីកាលពីយប់មិញនេះលោក សិរីមន្តបានបាប់ដៃគ្នាច្រៀងជាមួយដៃគូចាស់ម្តងទៀតគឺកញ្ញា សុខពិសីផងដែរ នៅក្នុងកម្មពិធីឡើងគេហដ្ឋានថ្មីរបស់កវីល្បីឈ្មោះលោក ខេមរៈ ភារុណ កាលពីយប់មិញ ។ទទឹមនឹងនោះដោយមានការសំណូមពររបស់ភ្ញៀវកិត្តិយសរាប់សិបនាក់ឲ្យតារាចម្រៀង ខេមរៈ សិរីមន្ត ចាប់ដៃគូជាមួយ សុខ ពិសី ឡើងបកស្រាយចម្រៀងរួមគ្នា  ហើយអ្នកទាំងពីក៏យល់ព្រមឡើងបកស្រាយចម្រៀងរួមគ្នា  ដើម្បីតបនិងការសំណូមពររបស់ភ្ញៀវកិត្តិយស។ដោយវត្តមានរបស់អ្នកទាំងពីធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់មានការពេញចិត្តពេញថ្លើបយ៉ាងខ្លាំង និងចង់បន្តឲ្យអ្នកទាំងពីរចាប់ដៃគូគ្នាច្រៀងគ្រប់កម្មវិធីដូចមុន។
តែដោយការសំណូមពរនោះ លើសពីដែនសមត្ថកិច្ចរបស់តារាចម្រៀងទាំង២ ព្រោះថាតារាទាំង ២ដួងនេះ បានចែកផ្លូវផ្លាសប្តូបម្រើការងារនៅក្នុងផលិតកម្មពីរខុសគ្នា ពោលមិនអាចចាប់ដៃគូច្រៀងដូចមុនឡើយ ប៉ុន្តែអាចបានខ្លះដែរក្នុងករណីអ្នកទាំង២ទៅច្រៀងប្រគំតន្ត្រីវប្បធម៌ អាពាហ៍ពិពនិងជប់លៀងជាដើម។យ៉ាងណាមិញនៅក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់កវីល្បីឈ្មោះលោខេមរៈភារុណ កាលពីយប់មិញក៏មានវត្តមានតារាចម្រៀងតារាសម្តែងជាច្រើនសុទ្ធសឹងតែមានឈ្មោះល្បីចូលរួមផងដែរ៕






សូមទស្សនាវិដេអូទាំងអស់គ្នា...!!



Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…