Balotelli អះអាងថា ក្រុម PSG គ្មានអ្វីអស្ចារ្យ សាកសមនឹងធ្លាក់ចេញពី UCL


កាលពីយប់មិញនេះ ក្លិប Paris Saint-Germain បានយកឈ្នះក្លិប Nice ទាំងប្រផុតប្រផើយ ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតសប្តាហ៍ទី ៣១ នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសបារាំង។
បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនការប្រកួត ខ្សែប្រយុទ្ធក្រុម Nice និងជាអតីតខ្សែប្រយុទ្ធក្រុម Man City កីឡាករ Mario Balotelli បានបង្ហើបថា ក្រុម PSG គ្មានអ្វីអស្ចារ្យនោះឡើយ ដោយគ្រាន់តែជាក្រុមមួយ ក្នុងចំណោមក្រុមដទៃទៀត ក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុណ្ណោះ។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ បានបន្ថែមទៀតថា ក្លិប PSG ថែមទាំងសមនឹងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Real Madrid ផងដែរ។
«ក្លិប PSG គឺដូចជាក្លិប Guingamp អីចឹង គ្រាន់តែជាក្រុមមួយនៅក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុណ្ណោះ។ និយាយតាមត្រង់ទៅ ការប្រកួតតែមួយគត់របស់ក្រុម PSG ដែលខ្ញុំបានទស្សនា គឺនៅពេលដែលពួកគេប៉ះនឹងក្រុម Real Madrid ហើយពួកគេសមនឹងទទួលបរាជ័យណាស់ ព្រោះក្រុមអធិរាជសលេងបានល្អជាងពួកគេឆ្ងាយណាស់។ ក្លិប PSG គឺជាក្រុមដ៏ធំមួយ ព្រោះពួកគេមានកីឡាករល្អៗជាច្រើន ប៉ុន្តែក្លិប Lyon និងក្លិប Marseille ក៏មានកីឡាករល្អៗដែរ។ ប្រាក់អាចជួយឲ្យអ្នកទិញកីឡាករល្អៗបាន ប៉ុន្តែប្រាក់មិនអាចជួយឲ្យក្រុមបាល់ទាត់លេងល្អនោះទេ» Mario Balotelli និយាយ៕





Comments

Popular posts from this blog

ចង់ប្តូររសជាតិថ្មី!!! តារាថតរឿងសិច កូនកាត់ឡាវ-អាមេរិច ប្រកាសរកតួប្រុសក្នុងតំបន់អាស៊ីហើយ (មានវីដេអូ)

សែនល្អឯក​ រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់ ជិះ​ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ កំពត និង​តាកែវ ធូរថ្លៃ​មុន​ចូល​ឆ្នាំខ្មែរ

ជួយស៊ែរដើម្បីដាស់តឿនផង!! ពេលចូលដេកក្នុងផ្ទះសំណាក់ឫ កន្លែងណាផ្សែងៗ គួរតែប្រុងប្រយ័ត្ន ព្រោះកន្លែងខ្លះមានបង្កប់កាមេរ៉ាសុវត្ថិភាព ដើម្បីយករូបអាសអាភាសរបស់អ្នកគម្រាមជម្រិតទារប្រាក់ ឬបង្ខូចកេរ្ដិ៍ឈ្មោះរបស់អ្នក…