ខ្សែភាពយន្តដែលនាំ Angelina Jolie មកដល់កម្ពុជា “Lara Croft” បានថតឡើងវិញហើយ ដែលមានចំណងជើង “Tomb Raider” (មានវីដេអូ)
ខ្សែភាពយន្តដែលនាំ Angelina Jolie មកដល់កម្ពុជា “Lara Croft” បានថតឡើងវិញហើយ ដែលមានចំណងជើង “Tomb Raider” សម្តែងដោយ Alicia Vikander ចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ (មានវីដេអូ)
ខ្សែភាពយន្ត "Lara Croft: Tomb Raider – The Cradle of Life" ដែលនាំអោយប្រទេសដទៃស្គាល់ពីប្រទេសកម្ពុជា បានថតឡើងវិញហើយ។ “Tomb Raider” ដែលនិយាយពីដំណើរផ្សងព្រេងរបស់កូនស្រីម្នាក់ ដើម្បីស្វែងរកឪពុករបស់ខ្លួន ប៉ុន្តែនាងបានរកឃើញអាថ៌កំបាំង ដែលនាំនាងទៅបំពេញបេសកកម្មមួយដើម្បីជួយសង្គ្រោះពិភពលោក។ ខ្សែភាពយន្តនេះដកស្រង់ពីហ្គេមដ៏ល្បី Tomb Raider ឆ្នាំ ២០១៣ ដែលហ្គេមនេះមានជាច្រើនវគ្គតាំងពីឆ្នាំ ១៩៩៦ មក សរុបប្រហែលជា ២០ ហ្គេមឯនោះ។ អ្នកទាំងអស់គ្នាប្រហែល ជាដឹងហើយថាវគ្គមុនរបស់រឿងនេះគឺសម្តែងដោយ Angelina Jolie និងបាននាំយកអ្នកនាងមកដល់ប្រទេសកម្ពុជា។
“Tomb Raider” ថ្មីនេះដែលចូលរួមសម្តែងដោយ Alicia Vikander, Daniel Wu Dominic West និងតារាជាច្រើនទៀត។ តើ Lara Croft ដែលសម្តែងដោយ Angelina Jolie និង Alicia Vikander មានលក្ខណ:ខុសគ្នាយ៉ាងណា? ទៅទស្សនា “Tomb Raider” ទាំងអស់គ្នា! រឿង “Tomb Raider” កំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយជាប្រភេទ 3D/4DX/ATMOS។
សូមទស្សនា Trailer នៅខាងក្រោមនេះ៖



Comments
Post a Comment