មិននឹកស្មានថា ព្យាបាលដុះសាច់បំពង់ក ដោយប្រើគ្រឿងទេសសាមញ្ញៗបែបនេះសោះ!
ជំងឺដុះសាច់បំពង់កកើតឡើងពីការហើមរលាក និងឈឺចុកចាប់នៅបំពង់ក ឬបណ្តាលមកពីឆ្លងប្រភេទសាច់ដុះនៅបំពង់កៅហៅថា Tonsil។ រោគសញ្ញានៃជំងឺដុះសាច់បំពង់កមានដូចជា គ្រុនក្តៅ ញាក់ ក្អួត ហើមកូនកណ្តុរ ឈឺសាច់ដុំ និងស្រងូតស្រងាត់។ ជំងឺដុះសាច់បំពង់ក៏អាចឆ្លងដោយសារវីរុស និងបាក់តេរីផងដែរ។
ជាទូទៅមនុស្សបានជ្រើសរើសថ្នាំផ្សះដើម្បីព្យាបាល ប៉ុន្តែអ្នកខ្លះទៀតបានជ្រើសរើសប្រើឱសថធម្មជាតិដើម្បីព្យាបាលជំងឺដុះសាច់បំពង់កនេះ ដែលអាចជួយឱ្យឆាប់ជាលឿនជាងថ្នាំផ្សះ។ ប៉ុន្តែឱសថរុក្ខជាតិនេះអាចបង្កឱ្យមានផលប៉ះពាល់ដល់អ្នកអនុវត្តមួយចំនួន ដូច្នេះមុននឹងប្រើឱសថរុក្ខជាតិខាងក្រោម គួរពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិត។
១. ខ្ទឹមស
ក្នុងនាមជាឱសថរុក្ខជាតិចំណាស់រាប់ពាន់ឆ្នាំ ខ្ទឹមសត្រូវបានប្រើដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ។ វាសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មក៏ដូចជាប្រឆាំងបាក់តេរី និងវីរុស ហេតុនេះហើយទើបខ្ទឹមសក្លាយជាអ្នកប្រឆាំងផ្តាសាយ គ្រុនក្តៅ និងដុះសាច់បំពង់កដ៏ពូកែស័ក្តិសិទ្ធ។ មនុស្សដែលប្រើខ្ទឹមសនៅពេលឃើញសញ្ញានៃការកើតជំងឺភ្លាម នឹងឆាប់ជាសះស្បើយជាងអ្នកដែលមិនប្រើខ្ទឹមស។

វិធីតែមួយគត់ដើម្បីយកខ្ទឹមសធ្វើជាថ្នាំព្យាបាលជំងឺដុះសាច់បំពង់កគឺយកវាធ្វើជាទឹកតែខ្ទឹមស។ ប្រឡេះខ្ទឹមស ២ ក្លែបដាក់ចូលទឹក ១ កែវ (ចំណុះ ០,២៥ លីត្រ) ហើយដាំរយៈពេល ៥ នាទី។ បន្ទាប់មកបន្ថយភ្លើង ហើយទុកឱ្យពុះរ៉ុយៗ រយៈពេល ១០ នាទីទៀត។ ដកចេញពីចង្ក្រាន ហើយស្រឹតយកតែទឹក ហើយបោះខ្ទឹមសចោល។ ទុកឱ្យត្រជាក់បន្តិច រួចបន្ថែមទឹកឃ្មុំដើម្បីឱ្យវាមានរសជាតិផ្អែម។ ផឹកវាឱ្យបានម្តងក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់ ផឹកក្រោយបាយរួច។
ខ្ទឹមសអាចធ្វើឱ្យឈាមស្តើង ដូច្នេះសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតមុនពេលប្រើប្រាស់ ក្នុងករណីលោកអ្នកកំពុងប្រើប្រាស់ប្រភេទថ្នាំដែលធ្វើឱ្យឈាមស្តើងដែរ។ ប៉ុន្តែបើលោកអ្នកមិនកំពុងលេបថ្នាំប្រភេទនេះទេ មិនចាំបាច់ពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតនោះឡើយ។
២. ម្ទេសហុយ ទឹកឃ្មុំ និងក្រូចឆ្មា
ការលាយម្ទេសហុយ ទឹកឃ្មុំ និងក្រូចឆ្មាចូលគ្នាអាចជួយបំបាត់ការឈឺចាប់ និងការហើមនៃសាច់បំពង់ក។ លាយទឹកឃ្មុំ ២ ស្លាបព្រាបាយជាមួយនឹងទឹកក្រូចឆ្មា ១ ស្លាបព្រាបាយក្នុងទឹកមួយកែវ (០,២៥ លីត្រ)។ រួចបន្ថែមម្ទេសហុយមួយចឹប ហើយដាក់វាដាំឱ្យពុះ ១០ នាទី។ បន្ទាប់មកសូមផឹកវាតាមការគួរដើម្បីបំបាត់ការឈឺចាប់ និងបំបាត់សាច់បំពង់ក។ ម្ទេសហុយអាចបន្ថយការហើម និងដើរតួនាទីជាថ្នាំសម្លាប់មេរោគ។ ដំបូងត្រូវលាយគ្រឿងផ្សំតាមរូបមន្តខាងលើ ដែលមានបរិមាណតិចតួច ប៉ុន្តែនៅពេលលោកអ្នកស៊ាំនឹងក្លិនរបស់វាហើយ លោកអ្នកអាចលាយតាមចំណង់ចំណូលចិត្តបាន។ ទាំងទឹកឃ្មុំ និងទឹកក្រូចឆ្មាគឺជាឱសថស័ក្តិសិទ្ធបំផុតសម្រាប់សាច់បំពង់កដែលឈឺចាប់។

លោកអ្នកអាចទទួលទានឱសថធម្មជាតិទាំងពីរនេះរាល់ថ្ងៃ រហូតទាល់តែសង្កេតឃើញធូរស្បើយ៕
Comments
Post a Comment