ដោយសារថ្លៃព្យាបាលកូនអស់ថ្លៃពេក ឪពុកម្តាយសុខចិត្ត បោះបង់កូនចោល រួចនិយាយពាក្យមួយឃ្លា ស្តាប់ឮហើយ ស្ទើរក្អួតឈាម
0">
ទារិកាអាយុទើបតែ ៨ ខែម្នាក់ មានឈ្មោះថា Sun Menghan បានឆ្លងកាត់ការវះកាត់ចំនួន ៦ លើក ហើយកំពុងតែតស៊ូដើម្បីជីវិត។ ទារិកាមកពីប្រទេសចិនរូបនេះ មានជំងឺរលាកសាច់ដុំពីកំណើត ដែលអាចធ្វើឲ្យមុខងារថ្លើមចុះខ្សោយ។
ឪពុកម្ដាយគ្មានចិត្តមេត្តារបស់ Menghan បានបោះបង់នាងចោល នៅពេលដែលក្រុមគ្រូពេទ្យប្រាប់ពួកគេថា ការព្យាបាលត្រូវចំណាយប្រាក់ច្រើន ប៉ុន្តែជីដូនជីតារបស់ Menghan មិនធ្វើដូចឪពុកម្ដាយនាងឡើយ ហើយកំពុងតែតស៊ូជម្នះគ្រប់ឧបសគ្គដើម្បីជួយសង្គ្រោះនាងទៀតផង។
ឪពុកម្ដាយរបស់ Menghan បានប្រាប់គ្រូពេទ្យឲ្យឈប់ព្យាបាលនាង កាលពីខែមករា តាំងពីពេលនាងមានអាយុទើបតែ ៣ ខែ។ មុនពេលចាកចេញ ម្ដាយ Menghan បានប្រាប់គ្រូពេទ្យយ៉ាងហួសចិត្តថា នាងសុខចិត្តតស៊ូយកកូនម្នាក់ទៀត ជាជាងចំណាយលុយច្រើនដើម្បីព្យាបាល Menghan ដោយមិនប្រាកដថា នាងអាចជាសះស្បើយឬក៏អត់។
ទោះបីជាយ៉ាងណា Menghan កំពុងត្រូវជីដូនជីតាមើលថែរក្សា នៅក្នុងខេត្ត Xinjiang ភាគខាងលិចប្រទេសចិន ព្រោះនាងត្រូវការ ការថែទាំយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីឆ្លងកាត់ការវះកាត់ចុងក្រោយបង្អស់ ដែលមានរយៈពេល ១១ ម៉ោង៕
fdafadfda
Comments
Post a Comment