កញ្ញា ធី សុវណ្ណថា ប្រាប់ហេតុផល កាលដែលនាងប្រឡូកខ្លូនក្នុងវិស័យសិល្បៈ ព្រោះចង់លើកស្ទួយ សិល្បៈវប្បធម៌ខ្មែរ(មានវីដេអូ)

តាមប្រភពព័ត៌មានក្នុងុស្រុកមួយបានឲ្យដឹងថា អ្នកនយោបាយវ័យក្មេង ពោរពេញដោយថាមពល និងសមត្ថភាពកញ្ញា ធី សុវណ្ណថា ប៉ុន្មានឆ្នាំមកនេះ ហាក់មានភាពរវល់ខ្លាំង ស្ទើរដកខ្លួនមិនរួច ក្នុងការងារសង្គម ទាំងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងការងារផ្សេងៗ ដោយរាល់សកម្មភាពរបស់នាង តែងតែត្រូវបានទទួលការកោតសរសើរពីថ្នាក់លើ និងបងប្អូនប្រជាពលរដ្ឋជាច្រើន។ យ៉ាងណាមិញ មួយរយៈក្រោយមកនេះ កញ្ញា ធី សុវណ្ណា បានធ្វើឲ្យអ្នកស្គាល់នាង មានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានបន្ថែមអាជីពពីលើអ្នកនយោបាយ ទៅចូលប្រឡូកខ្លួនការងារសិល្បៈវិញម្តង ហើយអ្វីដែលពិសេសនោះ នៅខាងមុខឆាប់ៗ នេះ នាងនឹងចេញទៅប្រកួតសម្រស់នៅប្រទេសកូរ៉េថែមទៀត។ ដោយឡែក ប្រាកដជាមានមហាជនមិនតិចទេ មានចម្ងល់ថា មូលហេតុអ្វីទើបធ្វើឲ្យ កញ្ញា ធី សុវណ្ណថា ចូលខ្លួនក្នុងសិល្បៈបែបនេះ ឬមួយក៏ការងារសិល្បៈស្រួលរកលុយ? ជាក់ស្តែង តាមរយៈការថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking កញ្ញា ធី សុវណ្ណថា បានប្រាប់ពីមូលហេតុជាច្រើន ដែលជាកត្តាធ្វើឲ្យនាងចូលសិល្បៈ ដោយក្នុងនោះនាងថា «ចា៎បង! សម្រាប់ខ្ញុំផ្ទាល់ការងារស...